កម្លាំងអាវធុហត្ថរាជធានីភ្នំពេញ នាំខ្លួនឃាតករមកធ្វើត្រាប់ ក្នុងផ្ទះសំណាក់

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាំខ្លួនឃាតកដែលសម្លាប់សង្សាររបស់ខ្លួនមកធ្វើត្រាប់ឡើងវិញនៅព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៧នៅផ្ទះសំណាក់«មុនីកា»ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៦០ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ជនសង្ស័យជាឃាតករូបនោះ បានសារភាពថា ខ្លួនមានឈ្មោះ ខន ឡា​អាយុ១៩ឆ្នាំជា​សង្សារ​របស់នារីរងគ្រោះ និងមានមុខរបរ ជាកូនជាង​អគ្គិសនីនៃការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានឈ្មោះអី សុខា អាយុ​២៦ឆ្នាំ មុខ​របរ​កម្ម​ការិនី​រោង​ចក្រ ស្នាក់​នៅ​ភូមិ​កោះ​នរាយ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

គួរបញ្ជាក់ថា ជនសង្ស័យដែលសម្លាប់​នារីម្នាក់​ក្នុងផ្ទះសំណាក់ត្រូវបាន កម្លាំងជំនាញនៃ​ការិ​យា​ល័យស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌ​កង​រាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅសហការ​ជាមួយអាវុធហត្ថខេត្តកំពតធ្វើការឃាត់ខ្លួន ឃាតកបានតែម្តង ចាប់ខ្លួនបានហើយ នៅថ្ងៃ​ទី០៥ ខែ​សីហា ឆ្នាំ២០១៧ នៅភូមិគីឡូ១២ ឃុំកោះ​តូច ស្រុកទឹកឈូ ខេត្តកំពត ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ​២០ ១៧​គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់មួយ កន្លែងឈ្មោះ «មុ​នីកា»ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៦០ក្នុងសង្កាត់ ទួលទំពូងទី១ដែលករណី ស្លាប់នេះត្រូវបានគេសង្ស័យថា ជា​អំពើ​ឃាត​កម្ម ៕