សមត្ថកិច្ច​ឃាត់​ខ្លួន​៥នាក់និងដកហូតបានគ្រឿងញៀន៧កញ្ចប់

ភ្នំពេញ៖ ជន​សង្ស័យ​៥​នាក់ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​និង​ដក​ហូត​បាន​ថ្នាំ​ញៀន​៧​កញ្ចាប់​តូច​នៅ​ចំណុច​ភូមិ​ព្រែក​ល្ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារអំពៅ កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៥​ខែ​សីហា​ឆ្នាំ​២០១៧ ។

ជន​សង្ស័យ​៥​នាក់​ទី​១-ឈ្មោះ សុះ ស្លៃម៉ាញ អាយុ​២៥​​ជន​ជាតិ​ឥស្លាម មុខ​របរ​មិន​ពិត​ប្រាក​ដ ស្នាក់​នៅ​ភូមិ​ព្រែក​ល្ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។
ទី២-ឈ្មោះ សាលៈ អាឡាវិន​ អាយុ​២៤​​ជន ជាតិ​ឥស្លាម មុខ​របរ​មិន​ពិត​ប្រាក​ដ ស្នាក់​នៅ​ភូមិ​ព្រែក​ល្ពៅ សង្កាត់​ព្រែ​កប្រា ខណ្ឌ​ច្បារ​អំពៅ ។
ទី៣-​ឈ្មោះ ឡែតអាហ្វា អាយុ​២៦​​ជន ជាតិ​ឥ​ស្លាម មុខ​របរ​មិន​ពិត​ប្រាក​​ដ ស្នាក់​នៅ​ភូមិ​ព្រែក​ល្ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។(អ្នក​ជួញ​ដូរ)
ទី៤-ឈ្មោះ អាប់ ទេហ្វេច ​ អាយុ២៣​ជន​ជាតិ​ឥស្លាម មុខ​របរ​មិន​ពិត​ប្រាក​ដ ស្នាក់​នៅ​ភូមិ​ព្រែក​ល្ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ និងទី៥​-ឈ្មោះ សៃ​ ណាល​ អាយុ​២១​ជន​ជាតិ​ឥស្លាម មុខ​របរ​មិន​ពិត​ប្រាក​ដ ស្នាក់​នៅ​ភូមិ​ព្រែក​ល្ពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

បើ​តាម​សម្ដី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​បាន​ដឹង​ថា មុន​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ល្បាត​ក្នុង​មូល​ដ្ឋាន​ដូច​រាល់​ថ្ងៃ​ដើម្បី​ការពារ​និង​ទប់​ស្កាត់​បទ​ល្មើស លុះ​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​ឃើញ​ជន​សង្ស័យ​ទាំង​៥​នាក់​នេះ ទើប​មាន​ការ​សង្ស័យ​បាន​ឆែក​ឆេរ​ទៅ​លើ​ខ្លួន​ជន​សង្ស័យ​ម្នាក់​បាន​រក​ឃើញ​ថ្នាំ​ញៀន​៧​កញ្ចប់​ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្ដង នៅ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ដែល​ប្រើ​ប្រាស់​ចំនួន​៤​នាក់​ផង​ដែរ ដោយ​ពួក​គេ​កំពុង​ប្រើ​ប្រាស់​ជា​មួយ​គ្នា ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៥​នាក់​កំពុង​ធ្វើការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕