គេច​ពី​រថយន្ដ​ជ្រុល​ទៅ បុក​បង្កាន់​ដៃ​ស្ពាន​ស្លាប់​ម្នាក់​របួស​ធ្ងន់​២​នាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង ១និង៥០នាទី​យប់​ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ត្រង់​ចំណុច​ស្ពានអាកាស ស្ទឹងមានជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ បុរស​៣​នាក់​ពេល​ចេញ​ពី​ផឹក​សុី​ស្រវឹង​ជិះ​ម៉ូតូ​ឌុប​គ្នាចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ហើយ​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ធ្ងន់​២​នាក់ ។

បុរសដែលស្លាប់មានឈ្នោះ គឹម ចាន់ អាយុ ២៧ ឆ្នាំ មានមុខរបរធ្វើការនៅសណ្ធាគារ មានទៅលំនៅសព្វថ្ងៃ នៅសង្កាត់អូឡាំពិច ខណ្ឌខណ្ឌទួលគោក ។

ជុំ​វិញ​ករណី​ខាង​លើ​នេះ គេ​ឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​ស៊ុយ​សុ​គី​ឡែត ពណ៌​ស មួយ​គ្រឿង ពាក់​ស្លា​ក​លេខ ភ្នំពេញ 1FZ- 3649 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជិះ​ឡើង​លើ​ស្ពាន អាកាស​ស្ទឹង​មានជ័យ​ខណៈ​ដែល​មក​ដល់​ចំណុច​ខាង​លើ​ជា​ផ្លូវ​បែក​ជា​បី​ក៏​វ៉ាក​អឺ​ជា​មួយ​រថយន្ដ​២​គ្រឿង នៅ​ពី​មុខ​ក៏​ព្យាយាម​បើក​គេច ក៏​រ៉េចង្កូត​ទៅ​ក៏​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​យ៉ាង​ពេញ​ទំហឹង​បណ្តាល​អោយ​ដួល​បោក​និង​បង្កាន់​ដៃ​ស្ពាន​ស្លាប់​ម្នាក់​ដែល​ជា​អ្នក​បើក​ម៉ូតូ​ចំណែក​​អ្នក​ជិះ​ពី​ក្រោយ រង​របួស​ធ្ងន់ ។

ក្រោយ​ពេល​កើត​ហេតុ​សាក​សព​ខាង​លើ​ត្រូវ​រថយន្ដ​សាមុយ​ដឹក​ទៅ​រក្សា​ទុក​នៅ​វត្ត​ទឹក​ថ្លា រង​ចាំ​ក្រុម​គ្រួសារ​របស់​សព​មក​ទទួល​យក ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​អ្នក​របួស​ធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯក​ជន​ហើយ​​សមត្ថកិច្ច​​បាន​​ចុះ​​ទៅ​​ដល់​កន្លែង​កើត​ហេតុ​ធ្វើការ​វាស់​វែង​និង​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ៕