ដំណឹង​រីករាយ! លោកតា កុល ផេង ផ្ដល់​អាហារូបករណ៍​ដល់​កវី​តូច ពេជ្រ ថៃ ១០០%

ភ្នំពេញ៖ កុមារា ពេជ្រ ថៃ ដែល​ត្រូវ​ទទួល​ងារ​ថា​ជា​កវី​តូច​នោះ កំពុង​មាន​ប្រជាប្រិយភាព និង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន។ តាម​រយៈ​ការ​ប្រលង​ចម្រៀង​ក្នុង​កម្មវិធី The Voice Kid Cambodia វគ្គ The Blind Audition របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស ក្នុង​រយៈ​ពេល​តែ​មួយ​យប់ បាន​ធ្វើ​ឲ្យ​កុមារា ពេជ្រ ថៃ ទទួល​បាន​ភាព​ល្បី​ល្បាញ ដោយ​សារ​ទេពកោសល្យ​សិល្បៈ ច្រៀង រាំ និង​ភាព​ក្រមិចក្រមើម កូរ​ពេញ​ឆាក​របស់​កុមារា​រូប​នេះ។​

មាន​សប្បុរស​ជន​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ផ្ដល់​កន្លែង​ស្នាក់​នៅ សម្លៀកបំពាក់​ជា​ដើម​ដល់​ប្អូន​ប្រុស។ ក្នុង​នោះ​ដែរ លោក​តា​បណ្ឌិត កុល ផេង មាន​ចិត្ត​មេត្តា​ករុណា​ក៏​បាន​ផ្ដល់​អាហារូបករណ៍ ​១០០%​ចំពោះ ពេជ្រ ថៃ សម្រាក់​ការ​សិក្សា​ភាសា​អង់គ្លេស (IEAP) និង​​ថ្នាក់​បរិញ្ញាបត្រ (BA) ទោះ​ជា​ប្អូន​ប្រលង The Voice ជាប់​ឬ​ធ្លាក់​ក៏​ដោយ បន្ទាប់​ពី​មាន​ការ​ជូន​ដំណឹង​ពី​កុមារា​រូប​នេះ​ជូន​លោកតា។ នេះបើ​យោង​តាម​ម្ចាស់​គណនី​ហកវេសប៊ុក​ព្រះគុណម្ចាស់ រ៉ោញ ឈុំវិឈូក បាន​បង្ហោះ​ខ្លឹម​សារ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ ២០១៧​នេះ។​

ព្រះគុណ​ម្ចាស់​ជា​ម្ចាស់​គណនី បាន​បន្តថា ការ​នាំ​ដំណឹង​ជម្រាប​ជូន​លោកតា​បណ្ឌិត​នេះគឺ​​បន្ទាប់​ពី​ព្រះគុណម្ចាស់​បាន​ប្រកាស​ថា​នឹង​ផ្ដល់​ជា​សម្លៀក​បំពាក់​ដល់​កវីតូច ហើយ​មាន​ប្រិយមិត្ត​សួរ​ព្រះអង្គ​ថា ហេតុអ្វី​មិន​ផ្ដល់​ជា​សម្ភារសិក្សា​វិញ? «នៅ​ពេល​ដែល​ខ្ញុំ​ផុស​ថា ​នឹង​ជួយ​ផ្ដល់​សម្លៀក​បំពាក់​ដល់​ប្អូន​ពេជ្រ ថៃ មាន​អ្នក​សួរ​ខ្ញុំ​ថា ហេតុ​អី​មិន​ជួយ​គាត់​ផ្នែក​សម្ភារ​សិក្សា​វិញ ដូច​ជា​កាតាប សៀវភៅ និង​កង់​ជិះជា​ដើម? ខ្ញុំ​ក៏​មិន​បាន​សន្យា​អី​ដែរ ទៅ​លើ​ការ​សិក្សា​របស់​គាត់ ព្រោះ​វា​ហួស​លទ្ធភាព​របស់​ខ្ញុំ។ បន្ទាប់​មក ខ្ញុំ​បាន​ពាំនាំ​ដំណឹង នេះ​ជូន​លោកតា​បណ្ឌិត កុល ផេង។ ដោយ​លោក​មាន​ចិត្ត​មេត្តា ករុណា ចំពោះ​អ្នក​ខ្សត់ លោកតា ក៏​សណ្ដោស​ផ្ដល់​អាហារូបករណ៍​ដល់​ប្អូនប្រុស​តូច ពេជ្រ ថៃ ពេញ​តែម្ដង​។»

ព្រះគុណម្ចាស់​បន្តថា លោតា កុល ផេង បាន​ផ្ដាំ​កុមារា ពេជ្រ ថៃ ថា «ទោះ​ចៅ​ពូកែ​សិល្បៈ​ក៏​ដោយ តែ​ចៅ​កុំ​ភ្លេច​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ចប់​ថ្នាក់​ទី ១២។ សាលា​​បញ្ញាសាស្ត្រ​ត្រៀម​កៅ​អីអាហារ​រូប​ករណ៍​ជូន​ចៅ​១០០ភាគរយ»«ហើយ​លោកតា​ក៏​មានបណ្ដាំ​ខ្លះ​ដល់​ប្អូនប្រុស ពេជ្រ ថៃ ដែរ​គឺ “ចៅ​ពូ​កែ​សិល្បៈ​ហើយ តែ​ចៅ​កុំ​ភ្លេច​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​ចប់​ថ្នាក់​ទី​១២ សាលា​បញ្ញាសាស្ត្រ​ត្រៀម​កៅ​អី​អាហារ​រូប​ករណ៍​ជូន​ចៅ​១០០ភាគរយ”។

អាស្រ័យ​ហេតុ​នេះ​សូម​បងប្អូន​មេត្តា​នាំ​ដំណឹង​នេះ​ឲ្យ​ប្អូន​ប្រុស​កវីតូច ពេជ្រ ថៃ ផង ហើយ​ជួយ​នាំ​ទៅ​ទាក់ទង សាលា​បញ្ញាសាស្ត្រ ដើម្បី​បាន​ចូក​រៀន​សូត្រ​ក្នុង​សាលា​ដ៏​ល្បី​មួយនេះ ដែល​អ្នក​សិក្សា​ទាំង​ឡាយ​មាន​មោទនភាព​ពេល​បាន​សិក្សា​សាលា​នេះ ព្រោះ​មក​ដាល់​ពេល​នេះពុំ​ទាន់​ឃើញ​មាន​ដំណឹង​របស់​ប្អូនប្រុស​មក​ទាក់​ទង​ព្រគុណម្ចាស់​ជា​ម្ចាស់​គណនី​នៅ​ឡើយ។​ «#បញ្ជាក់៖ រហូត​មក​ដល់​ពេលនេះ ខ្ញុំ​នៅមិន​ទាន់​ទទួល​បាន​ការ​ទាក់ទង​ផ្ទាល់​ពី​ប្អូនប្រុស​តូច​នៅ​ឡើយ​ទេ។ បើ​បងប្អូន​ណា​ដឹង សូម​ជួយ​ផ្ដល់​ដំណឹង​នេះ​ដល់​គាត់ ឬ​អ្នក​ជិត​ស្និទ្ធិគាត់​ឲ្យ​ទាក់ទង​ម​កអាត្មា​ផង។ សូម​អរព្រះគុណ និង​អរគុណ។»

មហា​ជន​មាន​ក្ដី​រំភើប កោត​សរសើ​ចំពោះ​វាសនា​កុមរា​រូប​នេះ ហើយ​សិង្ឃឹម​ថា​ការ​សិក្សា និង​ទេពកោសល្យ​របស់​ប្អូន អាច​ក្លាយ​ជា​ធនធាន​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​គ្រួសារ​និង​សង្ឃមជាតិ​នា​ថ្ងៃ​អនាគត។ ជា​មួយ​គ្នា​នោះ​ដែរ មហា​ជន​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​តា បណ្ឌិត កុល ផេង ដែល​តែង​តែ​មាន​ចិត្ត​មេត្តា ករុណា ចំពោះ​អ្នក​ក្រ​ខ្សត់ និង​សូម​ជូនពរ លោក​តា បណ្ឌិត សហការី និង​លោកគ្រូ​អ្នក​គ្រូ​ទាំង​អស់ សូម​មាន​សុខ​ភាព​ល្អ អាយុ​យឺនយូរ។​



ព័ត៌មាន​បន្ថែម៖ គណនី​ព្រះគុណម្ចាស់ រ៉ោញ ឈុំវិឈូក