ឆក់​បាន​សម្រេច​២​ដង​ជាប់​គ្នា ហើយ​តែ​ជិះ​ម៉ូតូ​រត់​​អត់​រួច

ភ្នំពេញ៖ បុរស​ជើង​ខ្លាំង​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​នៅ​បឹង​កេង​កង​១​បាន​សម្រេច រួច​មក​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​បាន​សម្រេច​តែ​ជិះ​មក​ដល់​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឲ្យ​សមត្ថ​កិច្ច ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៧ ស្ថិត​នៅ​លូ​៥ តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ជ​ន​រងគ្រោះ​មាន​ឈ្មោះ សឿ ភារុណ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ត្បូង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយ​ឡែក​ជន​សង្ស័យ​ឈ្មោះ យូរ​ស៊ីរ៉ាដែត អាយុ​២៥ ស្នាក់​នៅ​ទួល​សង្កែ​ខណ្ឌ​ឬស្សី​កែវ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Today​ ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-​​3224 ជិះ​ដោយ​ជន​រងគ្រោះ​តែ ម្នាក់​ឯង​ចេញ​ពី​ផ្ទះ​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ​ក្នុង​គោល​បំណង​ទៅ​ធ្វើ​ការ លុះ​មក​ដល់​និង​ចំណុច​កើត​ហេតុ​មាន​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា​ឌ្រីម សេ​១២៥ ដែល​ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ1A-​ 9758​ បាន​ជិះ​ស្រប​ទិស​ជា​មួយ​និង​ជន​រងគ្រោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​បុរស​ជនរង​គ្រោះ​បាន​សម្រេច​ក៏​បាន​ជិះ​រត់​មក​ដល់​និង​ចម្រុះ​ជ្រូក​ស្ទឹង​មាន​ជ័យ​ក៏​ផ្លូវ​ស្ទះ​ត្រូវ​បាន​ជន​រងគ្រោះ​បាន​ស្រែក​ថា​​​ ចោរៗ ពេល​នោះ​ជន​សង្ស័យ​បាន​ផ្ដួល​ម៉ូតូ​រត់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជួយ​ឃាត់​ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​ ។

គួរ​បញ្ជាក់​ថា​ជន​សង្ស័យ​ខាង​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​ជាតិ​ម្នាក់​នៅ​បឹង​កេង​កង១ លុះ​​មក​ដល់​វេលា​កើត​ហេតុ​បាន​មក​ធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​បុរស​ម្នាក់​ទៀត​ត្រូវ​ជាប់​ខ្នោះ​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ដាក់​ពាក្យ​បណ្ដឹង ចំំណែក​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​​ខណ្ឌ​មាន​ជ័យ ដើម្បី​ចាត់​ការ​តាម​និតី​វិធី ៕