បុរស​ម្នាក់ ត្រូវ​រថយន្ដ​បុក​ស្លាប់

ស្រុក​ពញាឮ​: ​រថយន្ដ​បុក​ជា​មួយ​ម៉ូតូ​បណ្តាល​អោយ​ស្លាប់​ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១.​០៧.​២០១៧ វេលា​ម៉ោង​២៣​:១០ នាទី នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥​ចន្លោះ​km​១៩​-២០ ភូមិ​ពោធិ៍​មង្គល​ឃុំព្រែកតាទែន​ស្រុកពពញាឮ ខេត្ត​កណ្តាល ។

មុន​ពេល​កើត​ហេតុ​ខាង​លើ​មាន​រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​បរ​មក​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង​ដល់​កន្លែង​កើត​ហេតុ​បាន​បុក​ម៉ូតូ​ម៉ាក icon ពណ៌​ស​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AB​-0753​ដែល​បើក​បរ​មក​​ពីទិស​ខាង​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ សិុន សិ ឡា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទី​លំ​នៅ ភូមិ​ឃុំ កើត​ហេតុ​ខាង​លើ ស្លាប់នៅ​កន្លែង ចំណែក​រថយន្ដ​បង្កបាន​បើក​គេច​ខ្លួន ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​ក្នុង​មូល​ដ្ឋាន​កើត​ហេតុ​ខាង​លើ​នេះ និង​ធ្វើ​ការ​វាស់​វែង និង​រក​សាច់​ញាតិ​របស់​ជន​រគ្រោះ​ឲ្យ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​​ប្រពៃណី ៕