ប្ដី​លួច​មាន​ប្រពន្ធ​ថ្មី​ថែម​ទាំង មាន​កូន​ប្រពន្ធ​ដើម​មិន​រក​រឿង​ហើយ​ជូនពរ​ទៀត

យោង​តាម​គណនី​ហ្វេស​ប៊ុក បង​ស្រី ឈ្មោះ ស៊ុន​លី ម៉ាក់​កូន​ហៀង បាន​បង្ហោះ​សារ រូប​ភាព និង​វិ​ដេ​អូ តាម​ទាន់​​ប្តី​​របស់​​បង​ស្រី មាន​សហាយ​ស្មន់ លួច​លាក់ និង​មាន​កូន​ឥត​ខាន​ស្លា​ទៀត ហើយ​ប្តី​បង​ស្រី ធ្វើ​បាប​មនុស្ស​ស្រី​ជា​ច្រើន​​នាក់​មក​ហើយ ដែល​គ្នា​រក​មុខ​ឪពុក​មិន​ឃើញ ហើយ​បើ​មើល​នៅ​ក្នុង​ខល​មិន បាន​អោយ​ដឹង​ផង​ដែរ​ថា ប្តី​បង​ស្រី​ធ្លាប់​ជា​គ្រូ​បង្រៀន​ផង​ដែរ ។

ក្នុង​នោះ​បង​ស្រី​បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា:​ ថែ​ទាំ​ស្រី​សាហាយ​ស្មន់​លួច​លាក់​នឹង​កូន​ឥត​ខាន់​ស្លា​របស់​លោក​ប្តី​អោយ​បាន​ល្អ​ណា ឱ​ស្រី​ល្អ​ឯក​ជូន​ទាំង​ខ្លួន​free​ទាំង​កូន​អោយ​លោក​ប្តី​ខ្ញុំ​ទៀត លោក​ប្តី​អើយ​ច្រើន​នាក់​ហើយ ដែល​លោក​ប្តី​ធ្វើ​បាប​គេ កូន​លោក​ប្តី​ក៏​ច្រើន​នាក់​ហើយ​ដែរ ដែល​គ្នា​រក​មុខ​ឪពុក​មិន​ឃើញ អូន​ទទួល​ស្គាល់​កូនៗ​លួច​លាក់​របស់​លោក​ប្តីប​ន្តទៀត​អត់​បាន​ទេ សូម​ឈប់​ត្រឹម​ស្រី​ងប់​ងុល​ឆ្ងាញ់​ខ្លាញ់​ប្តី​គេ ម្នាក់​នេះ​ទៅ​ហើយ​ក៏​សូម​ជូន​ពរ​កូន​ៗ​របស់​លោក​ប្តី​ធំ​ឡើង​កុំ​ឲ​ជួប​គូរ​ជីវិត​ដែល​មាន​ចរិក​ថោក​ទាប​អត់​កេរ្តិ៍​ខ្មាស់​ជាប់​ដាន​ពីរ​ឪ​របស់​វា​នេះ​អី​អរគុ​ណ​​អ្នក​ដែល​បាន​ចូល​រួម​ចំនែក​សាង​ភាព​ឈឺ​អោយ​ខ្ញុំ ជូន​ពរ​អោយ​ជួប​រឿង​ដូច​ខ្ញុំ​ដែរ​ណា ។

អាណិត​មនុស្ស​ស្រី​ទាំង​សង​ខាង​ក្លាយ​ជា​ជន​រង​គ្រោះ ដោយ​សារ​មនុស្ស​ប្រុស​ខ្វះ​ការ​គិត​ពិចារ​ណា លួង​លោម​កុហក​គ្រប់​បែប​យ៉ាង​ដោយ​មិន​ទទួល​ខុស​ត្រូវ ហេីយ​ត្រូវ​គេ​ជេរ​ពួក​គាត់​ជា​ស្រ្តី​ដូច​គ្នា​ដោយ​ឥត​គិត​ថា មូល​ហេតុ​អ្វី ការ​ឈឺ​ចាប់​ពួក​គាត់​កំរិត​ណា បេី​ឈប់​បាន​ក៏​ឈប់​ទៅ​អស់​លោក​ប្រុស ៗ អាណិត​កូន​គេ​កូន​យេីង ហេីយ​បេី​សិន​នារី​រងគ្រោះ​នោះ​ត្រូវ​ជា​បង​ប្អូន​យេីង​វិញ​មាន​អារម្មណ៍​បែប​ណា​ពេល​ដែល​ជា​ថត​បង្ហោះ​ជា​សាធារណះ ទាំង​​ដែល​ពួក​គាត់​សុទ្ធ​តែ​ជា​ជន​រងគ្រោះ​ទាំង​សង​ខាង បន្ទាប់​មក​គេ​នាំ​គ្នា​ជេរ​គាត់​ជា​ស្រ្តី​ដូច​គ្នា ដែល​កំហុស​គឺ​បុរស​​ជា​អ្នក​សាង បញ្ហា​ជា​ច្រេីន​កេីត​ឡេីង​តែ​គ្មាន​ដំណោះ​ស្រាយ មាន​តែ​ការ​ជាន់​ពន្លិច​ជន​រងគ្រោះ​នៅ​​កម្ពុជា​ភាគ​ច្រេីន​គឺ​ជា​ស្រ្តី ៕