ម្នាក់​មុន​ក៏​ល្អ ម្នាក់​ក្រោយ​ក៏​ល្អ ចឹង​សម្រេចយក​ទាំង​២ ប៉ូលិស​និយាយ លែង​ចេញ

ភ្នំពេញ​៖​ បុរស​ម្នាក់​មិន​ទាន់​លែង​លះ​ប្រពន្ធ​ដាច់​ស្រាចផង ​ក៏​ទៅ​សែន​ព្រេន​ជា​មួយ​ស្ត្រី​ម្នាក់​ទៀត​ជា​​ប្ដី​​ប្រពន្ធ​​អស់​​រយៈ​​ពេល​​ជាង​​៦​ឆ្នាំ​រហូត​​បាន​​កូន​១​ ស្រាប់​តែ​ត្រូវ​បាន​ប្រពន្ធ​ដើម​មក​ជេរ​ទាំង​ម្តាយ​ទាំង​​ខ្លួន​​បង្ក​​អោយ​​មាន​​ការ​ភ្ញាក់​​ផ្អើល​​ដល់​​អ្នក​​ភូមិ​ ​កាល​វេលា​ម៉ោង ៤​នឹង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ខែ​កក្តដា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ស្ត្រី​​ជា​​ប្រពន្ធ​​ចុង​​ឈ្មោះ មុតរ័ត្ន សុគន្ធា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​​កើត​​ហេតុ​​ខាង​​លើ​ មាន​ភូមិ​កំណើត​នៅ​ភូមិ ស្រែ​ព្រៀល ឃុំ​ស្វាយ​ទៀប ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម ។ ចំណែក​​ឯ​​ប្តី​ឈ្មោះ រស់ សំ​ណាង អាយុ​៣៤ ឆ្នាំ​​មុខ​របរ កម្ម​ករ​រោង​ចក្រ ស្នាក់​នៅ​ជា​មួយ​គ្នា។​ រីឯ​​ប្រពន្ធ​ដើម ឈ្មោះ ស្រី​ណាត អាយុ​ជាង​៣០​ឆ្នាំ​ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ដូចគ្នា មានស្រុកកំណើត នៅ​ខេត្ត​ព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ជា​ប្រពន្ធ ចុង បាន​និយាយ​ថា រូប​គាត់​នឹង​ប្តី​របស់​គាត់​មិន​បាន​រៀប​ការ​ត្រឹម​ត្រូវ​ឡើយ បាន​ត្រឹម​តែ​សែ​ន​នៅឯ​ស្រុក​កំណើត ​ហើយ​ពួក​គាត់​មាន​ការ​ទំនាក់​ទំនង​ចាប់​ដៃ​គ្នា​​អស់​​រយៈ​​ពេល​៦​ឆ្នាំ​មក​ហើយ​​ថែម​​ទាំង​​បង្កើត​បាន​កូន​ប្រុស​មួយ អាយុ​៥​ឆ្នាំ ​ហើយ​​តាំង​ពី​ដើម​ឡើយ​ប្តី​​នាង​បាន​ប្រាប់​ថា រូប​ប្តី​គាត់​នឹង​ប្រពន្ធ​ដើម​របស់​គាត់​បាន​លែង​លះ​គ្នា ដោយ​ប្រពន្ធ​ជា​​អ្នក​​នាំ​លែង តែ​មិន​ផ្តិត​មេ​ដៃ​អោយ​ដោយ​ផ្តិត​តែ​ប្តី​ខ្លួន ហើយ​រូប​គាត់​ក៏​មាន​ទំនាក់​ទំនង​គ្នា​នឹងគ្នា​តែ​ម្តង​ រហូត​​នៅ​ថ្ងៃ​ទី​២៦​ខែ កក្កដា ឆ្នាំ​២០១៧ ប្រពន្ធ​ដើម​របស់​ប្តី​ខ្លួន​បាន​មក​រក​រឿង​នៅ​មុខ​បន្ទប់​របស់​ខ្លួន​ ដោយ​ជេ​រូប​គាត់​នឹង​ម្តាយ​គាត់​ថា​មី​សំ​ផឹង​ទាំង​មែ​ទាំង​កូន ​បន្ទាប់​មក​​នាង​បាន​ឆ្លើយ​ប្រាប់​ថា ខ្ញុំ​មិន​មែន​សំ​ផឹង​ឡើយ ហើយ​ម្តាយ​ខ្ញុំ​គាត់​មិន​យក​ប្តី​គេ​​ទេ​ គាត់​មាន​ប្តី​ត្រឹម​ត្រូវ ​លុះ​​ល្ងាច​​ថ្ងៃ​ទី​​២៧​ខែ​កក្កដា​​ឆ្នាំ​២០១៧​វេលា​ម៉ោង​៤​ល្ងាច​​ម្តាយ​​របស់​​នាង​ សួរ​ទៅ​ប្រពន្ធ​ដើម​ថា ម្តេច​បាន​ជា​ជេរ​គាត់​ទាំង​ម្តាយ​ទាំង​កូន​អញ្ចឹង​​! ក៏​​បង្ក​​អោយ​​មាន​​ការ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ប្រាវ ​ក្រោយ​​ពី​​វាយ​​តប​គ្នា​រួច​ ស្ត្រី​​ជា​ប្រពន្ធ​ដើម​បាន​នាំ​បុរស​២​នាក់​មក​គំរាម​កំហែង​ចង់​​សម្លាប់​​រូប​​នាង​ ​ហើយ​​នាង​បាន​​នាំ​​ម្តាយ​​នឹង​​ទៅ​​នគរបាល​​ប៉ុស្តិ៍​​ចោម​ចៅ​​ប្តឹង​​អោយ​​ជួយ​​រក​​យុត្តិធម៌​​ផង​ ។

​តាម​​ប្រភព​​ដដែល​​បាន​​បន្ត​​ទៀត​​ថា​ រូប​​នាង​មិន​ចង់​មាន​បញ្ហា​អ្វី​ឡើយ​ បើ​ចង់​បាន​ប្តី​ខ្លួន​សូម​មក​យក​ប្តី​ខ្លួន​ទៅ​វិញ​ទៅ តែ​សុំ​យក​តែ​កូន​ទេ ព្រោះ​រូប​គាត់​បាន​ចាក​ចេញ​ពី​ប្តី​ទៅ​នៅ​ឯ​ប៉ៃលិន​ម្តង​រួច​ហើយ​គឺ​រឿង​លែង​ប្រពន្ធ​មិន​ស្រាច​គឺ​ធ្វើ​អោយ​​នាង​​ពិបាក​ចិត្ត​ពេក ហើយ​នៅ​​ពេល​​នោះ​​កម្លាំង​​នគរ​បាល​​ប៉ុស្តិ៍​​ចោម​​ចៅ​បាន​ហៅ​បុរស​ជា​ប្តី​មក​សួរ​ដំណើរ​រឿង​អោយ​ជ្រើស​រើស​​យក​តែ​មួយ​ ប៉ុន្តែ​បុរស​ខាង​លើ​សុំ​ពេល​គិត​សិនក្រោយ​ពេល​កើត​ហេតុ​នារី​រងគ្រោះ​សុំ​ដាក់​ពាក្យ​បណ្តឹង​រក្សា​ទុក​ក្រែង​ខាង​ប្រពន្ធ​ដើម​មក​រក​រឿង​​នាង ​៕