បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធម៌

ស្រុក​កៀន​ស្វាយ​៖ រថយន្ត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​២៩​.០៧​.២០​១៧​វេលា​ម៉ោង​២៣.​៥០​នាទី ចំនុច​កើត​ហេតុ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​០១ ចំណុច​គីឡូ​ម៉ែត្រ​លេខ 45-46 ក្នុង​ភូមិ សំរោង​ក្អែរ​3 ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល​ ។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​​កើត​ហេតុ​ខាង​លើ រថយន្ត​​បង្ក​ម៉ាក NISSAN NAVARA ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AF-4228 បាន​ធ្វើ​ដំណើរ​ទិស​ដៅ​អ្នក​លឿង​ទៅ​ភ្នំពេញ​បើក​បរ​ដោយ​ឈ្មោះ​(មិន​ស្គាល់​អត្ត​សញ្ញាណ​គេច​ខ្លួន​)​ពេល​បើក​មក​ដល់​ស្រាប់​បុក​ជា​មួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​VIVA​ពណ៌ ខ្មៅ​ពាក់​ផ្លាក​លេខ​ព្រៃវែង​1A​-26​56​បើក​បរ​ដោយ​ឈ្មោះ​(មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​)​ក្នុង​ខ្លួន​គ្មាន​ឯក​សារ​សំគាល់ ។

សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​ពិនិត្យ​វាស់​វែង​ប្រមូល​យក​មធ្យោបាយ​មក​​កាន់​​អធិការ​ដ្ឋាន ។ ​ចំណែក​សពរង​គ្រោះ​កំពុង​ស្រាវ​ជ្រាវ​រក​ក្រុម​គ្រួសារ​សព​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ ៕