បុរសម្នាក់ មានជំងឺវិកលចរិក ចងកសម្លាប់ខ្លួននៅស្រុកពារាំង
|ព្រៃវែង៖ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចទួលពោធិធាតុ ចម្ងាយ២០០ម៉ែត្រ ខាងត្បូងភូមិព្រែតាពូង ឃុំកញ្ចំ ស្រុកពារាំង ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាត ពៅ ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិព្រៃតាពូង ឃុំកញ្ចំ ស្រុកពារាំង ។ បានយកក្រម៉ាទៅចង ក សម្លាប់ខ្លួននៅលើដើមក្រសាំងបណ្តាលឲ្យស្លាប់ ។
ប្រភពដដែលបន្តថាមូលហេតុ ជនរងគ្រោះជាមនុស្សវិកលចរិក ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕