ស្លាប់រាល់ថ្ងៃ ! រថយន្ដបុកជាមួយម៉ូតូបណ្ដាលឲ្យ បុរសម្នាក់ស្លាប់បាត់បង់ជីវិត
|ស្រុកពញាឮ៖ រថយន្តដឹកទំនិញធុនធំបុក ម៉ូតូម៉ាកHonda dreamC125 បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨.០៧.២០១៧វេលាម៉ោង១៨.០០នាទីលើកំណាត់ផ្លូវជាតិលេខ5ត្រង់គីឡូម៉ែត្រលេខ33-34ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ នឿន សុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិ ធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នកបើកបររថយន្ដវិញចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ។
មុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខកំពត3A-0309 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុចំណុច កណ្តាលទ្រូងថ្នល់ក៏បុកជាមួយម៉ូតូម៉ាកHonda dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AI-1480ដែលកំពង់បើកបរក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងអូសម៉ូតូរួមទាំងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ ដោយឡែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕