ឆក់​ខ្សែ​ភ្លើង​ស្លាប់​ម្នាក់​​ រង​របួស​ម្នាក់​ នៅ​ការាស់​សាំង​LHR ​ស្រុក​អន្លង់​វែង

ឧត្តរ​មាន​ជ័យ៖ កាល​ពី​ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​៤​នឹង​៣០​នាទី​មាន​ករណី​ឆក់​ខ្សែ​ភ្លើង​នៅ​ចំណុច​ការាស់​សាំង L H R ស្ថិត​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុកអន្លង់​វែង បណ្តល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ ឆង វ ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់​នៅ​ភូមិ ឫស្សី​​លក ឃុំ ឫស្សី​លក ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាប និង​រង​របួស​ធ្ងន់​ឈ្មោះ ចក់ ចឹម ភេទ ប្រុស​អាយុ ២៣ ឆ្នាំ​រស់​នៅ​ភូមិ​ជា​មួយ​គ្នា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​​ពេល​​កើត​ហេតុ​ជន​រងគ្រោះ​បាន​យក​ជណ្តើរ​ដែក​ដាក់​ទ្បើង​បូក​សុី​ម៉ង់​គៀប​ជាប់​ខ្សែ​ភ្លើង​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​តែ​ម្តង ៕