Updeta: នាយ​រង​ប៉ុស្តិ៍​ជ្រោយ​ចង្វារ​ស្រវឹង​ស្រា​ធ្លាក់​ទឹក​ស្លាប់

ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ជ្រោយ​ចង្វារ​ម្នាក់​មាន​ឋានៈ​ជា​នាយ​រង​ប៉ុស្តិ៍​ជ្រោយ​ចងា្វរ បន្ទាប់​ពី​ជន​រងគ្រោះ​ផឹក​ស្រា​ស្រវឹង ហើយ​ទៅ​បត់​ជើង​តូច​(ជុះ​នោម​)នៅ​ក្បែរ​មាត់​ទន្លេ​ក៏ រអិល​ជើង​ធ្លាក់​ទឹក​ទន្លេ​នៅ​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ត្រើ​យ​​ខាង​កើត​បាត់​ស្រមោល​តែ​ម្តង ហេតុ​ការ​ណ៍​កាល​ពីវេ​លា​ម៉ោង​២​នឹង​៤៥​នាទី​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ឆ្នាំ​២០១៧ នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សាយ សឿន ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ជា​ប៉ូលិ​ស​ឋានៈ​នាយ​រង​ប៉ុស្តិ៍​ជ្រោយ​ចង្វារ មាន​ទី​លំ​នៅ​ឃុំ​ដី​ឥដ្ឋ​ ស្រុក កៀនស្វាយ ខេត្ត​កណ្តា​ល ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​រងគ្រោះ​បាន​ផឹក​ស្រា​ជា​មួយ​មិត្ត​ភក្តិ​នៅ​ក្បែរ​ប៉ុស្តិ៍​ជ្រោយ​ចង្វារ ស្រវឹង​ជោគ​ជាំ ខណៈ​នោះ​ក៏​បាន​ទៅ​ជុះ​នោម​នៅ​មាត់​ទន្លេ​ខាង​ក្រោម​ស្ពាន​ចាស់ ហើយ​នៅ​ពេល​ជុះ​នោះ​ដោយ​អំណាច​ស្រវឹង​ស្រា​ខ្លាំង​ពេក ឈរ​ជុះ​នោម របៀប​ទោ​ទុន ទ្រេត​ទ្រោត ទៅ​មុខ​ទៅ​ក្រោយ​ៗ ក៏​បាន​ធ្លាក់​ចូល​ទឹក​ទន្លេ​ដែល​កំពុង​ហូរ​ត្រ​បាញ់​នោះ​ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​តែ​ម្តង ។

ប្រភព​បន្ត​ថា ដោយ​សារ​តែ​ទឹក​ហូរ​ត្រ​បាញ់​ខ្លាំង ពេក​មនុស្ស​ជា​ច្រើន​បាន​គ្រាន់​ត្រឹម​ឈរ​មើល​តែ​ប៉ុណ្ណោះ មិន​មាន​អ្នក​ណា​ហ៊ាន​ជួយ​ចុះ​រាវ​រក​ជន​រងគ្រោះ​ឡើយ ។

គិត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​នេះ សព​មិន​ទាន់​ដឹង​ដំណឹង​ថា អណ្ដែត​ដល់​ទី​ណា​នៅ​ឡើយ​ទេ ៕