មុខស្អាតដែរ! លួច​អ្វី​មិន​លួច​ទៅ​លួច​កង់

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​កង់​១​គ្រឿង​ដែល​មាន​តំលៃ​ជាង​១០០​ដុល្លារ​ជិះ​រត់​គេច​ខ្លួន​តែ​រត់​មិន​រួច​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ដេញ​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​ ។​ហេតុ​ការណ៍​នេះ​កាល​ពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេ​តុង ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ជន​សង្ស័យ​មាន​ឈ្មោះ ស៊ូ ដារ័ត្ន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខ របរ មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ជា​មួយ​ម្តុំ​ត្រឡក​បែក ស្ថិត​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។​ ចំណែក​ម្ចាស់​កង់​មាន​ឈ្មោះ យាន ដារ៉ា ភេទ​ប្រុស​អាយុ​១៤​មុខ​របរ​សិស្ស ស្នាក់​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ។

ប្រភព​ពី​ជន​រងគ្រោះ​ជា​ម្ចាស់​កង់​បាន​អោយ​ដឹង​ថា នៅ​ពេល​កើត​ហេតុ​រូប​គាត់​បាន​ដាក់​កង់​១​គ្រឿង​ខាង​លើ​នោះ​ទុក​នៅ​មុខ​ផ្ទះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​បាន​ដើរ​ចុះ​ដើរ​ឡើង​តែ​ពួក​គាត់​ស្មាន​ថា​មាន​គេ​មក​រក​ជួល​បន្ទប់​ស្នាក់​នៅ​ព្រោះ​ឃើញ​ជន​សង្ស័យ​មាន​ស្ពាយ​សាក់​កាដូ​ពី​ក្រោយ​ផង​នោះ ភ្លាម​នោះ​ស្រាប់​តែ​ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​កង់​នោះ​ជិះ​ចេញ​ទៅ​ហើយ​ម្ចាស់​ឃើញ​ទាន់ ក៏​ឆោរ​ឡោ​ឡើង​ថា ចោរៗ​ពេល​បាន​អ្នក​ជិត​ខាង​នាំ​គ្នា​ជួយ​ដេញ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ទើប​យក​មក​ប្រគល់​អោយ​ប៉ូលីស​ប៉ុសិ៍​កាកាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ដោយ​សារ​កន្លែង​កើត​ហេតុ​ក្នុង​ទឹក​ដី​ខណ្ឌ​សែន​សុខ​ទើប​ប៉ូលីស​ប៉ុស្តិ៍​កាកាប​ទាក់​ទង​ទៅ​ប៉ូលីស​ប៉ុស្តិ៍​ទឹក​ថ្លា​អោយ​មក​យក​ទៅ​ធ្វើ​ការ​សាក​សួ​វិញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួច​យក​កង់​ខាង​លើ​ពិត​ប្រាកដ​មែន​ព្រោះ​ខ្លួន​ស្មាន​ថា​គេ​ទុកចោ​ល​ បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕