ព្រះ​រាជ​អាជ្ញា​​​បញ្ជា​​ឲ្យ ឃាត់​ខ្លួន​​ជន​ល្មើស​រំលោភ​​ក្មេង​​ស្រី​​អាយុ​​០៩​​ឆ្នាំ​

បាត់ដំបង៖ កម្លាំង​នគរបាល​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សង្កែ បាន​ធ្វើ​ការ ឃាត់​ខ្លួន​បុរស​ល្មោភ​កាម​ម្នាក់ ដែល​បាន រំលោភ​សេព​សន្ថវៈ​លើ​អនី​តិ​ជន​អាយុ០៩ឆ្នាំ​​ម្នាក់ តាម​បញ្ជា​របស់​លោក​ប្រធាន​ព្រះ​រាជ​អាជ្ញា នួន សាន ។

លោក​វរ​សេនីយ៍​ទោ ស៊ុន សុវណ្ណ អធិការ​នគរ បាល​ស្រុក​សង្កែ បាន​រាយការណ៍​អោយ​ដឹង​ថា នៅ​ថ្ងៃ​​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៥និង​៣០នាទី នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្តតា​មិម ស្រុក​សង្កែ កម្លាំង​អធិការ​នគរបាល​ស្រុក សង្កែ​បាន​អនុវត្ត​តាម​បញ្ជា​លោក​ប្រធាន​ព្រះ​រាជ​អាជ្ញា នួន សាន ឲ្យ​នាំ​ខ្លួន​ឈ្មោះ ម៉ើយ ហៀប ភេទ​ប្រុស​អាយុ ៤៤​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវ:​លើ​អនីតិ​ជន​ឈ្មោះ ថ​ ព ស ណ ង ភេទ​ស្រីអាយុ​៩​ឆ្នាំ អ្នក​ទាំង​២​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ។ ជន​ល្មើស​បាន​ប្រព្រឹត្តិ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣រសៀល ។
បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕