ជួយ Shaer​ផង ! ល្បិច​ចាប់​ក្មេង​សាហាវ​ណាស់ កំពុង​តែ​ល្បី​​​

រឿងរ៉ាវ​ចាប់​ក្មេង​ជា​ញឹកញាប់ ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច ពី​សំណាក់​អាណាព្យាបាល ពិសេស​ឪពុក​ម្តាយ​ដែល​មានកូន​តូច​ៗ​ចូល​រៀន​នៅ​សាលា ដែល​ងាយ​នឹង​ជឿ​តាម​ល្បិច​បោកប្រាស់​របស់​ជនល្មើស​ទាំងអស់​នោះ ។

ជាក់ស្តែង​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា នេះ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ បាន​ចាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ប៉ុន្តែ​សំណាងល្អ​ចាប់​មិន​បាន​សម្រេច ដែល​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ថា ហយ ស្រីរ​ត្ន័ អាយុ​១០​ឆាំ ជនជាតិ​ខ្មែរ រស់នៅ​ក្នុងភូមិ​ត្រោក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

បើ​តាម​សម្តី​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ ដំណឹងយប់មិញ ថា មុន​ពេល​កើតហេតុ រូប​នាង​កំពុង​ដើរ​តាម​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក ពណ៌​ស​មួយ​គ្រឿង បាន​បើក​មក​ឈប់​ក្បែរ​នាង ហើយ​អ្នកបើកបរ​នោះ​បាន​និយាយ​ថា មី​អូន​! ឡើង​ឡាន​មក​..​ទៅ​ជាមួយ​ពូ​… ពូ​ទៅ​នៅ​ភ្នំពេញ​ជាមួយ​ម៉ាក់​ឯង ហើយ​នាង​ក៏​ឆ្លើយ​តប​វិញ​ថា ម៉ែ​ខ្ញុំ​មិន​នៅ​ភ្នំពេញ​ទេ ម៉ែ​ខ្ញុំ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​វិញ​ថា ម៉ែ​ក្មួយ​ឯង ឲ្យ​ពូ​មក​យក​ក្មួយ​ឯង ០៣​ថ្ងៃ​ហើយ​តែ​ពូ​មក​មិន​ជួប ស្រាប់តែ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ជន​នោះ​ចុះ​ពីលើ​រថយន្ត មក​ទាញ​ដៃ​នាង​ចាប់​ឡើង​រថយន្ត រួច​ធ្វើ​សកម្មភាព​យក​ខ្សែ​សេរ៉ូម​មក​ទាក់​ក​ជាប់​នឹង​កៅអី​រថយន្ត ហើយ​យក​ស្កុ​តម​ករុំ​ពីរ​បី​ជុំ បិត​មាត់​នាង​ទៀត ។

ក្មេង​ស្រី​រង​គ្រោះ បន្ត​ថា ពេល​នោះ នាង​មិនដឹង​ថា ជន​ចាប់​ក្មេង​យក​ទឹក​អ្វី​ទេ មក​បាញ់​លើ​មុខ​នាង ថែម​ទាំង​ប្រាប់​ថា នៅ​ឲ្យ​ស្ងៀម គាត់​បាញ់​ទឹកអប់​ឲ្យ ។ ក្មេង​ស្រី​រង​គ្រោះ​ប​ព្ជាា​ក់ថា នៅ​ក្នុង​រថយន្ត​ឃើញ​មាន​មនុស្ស​ស្រី​ម្នាក់​ទៀត ដែល​ក្នុង​ដៃ​មាន​កាន់​ខ្សែលួស រួច​នាង​ក៏​សន្លប់​លែង​ដឹងខ្លួន តែ​ម្តង​ទៅ ។

បើ​តាម​សម្តី​អ្នក​ប៉ះ​កង់​ម៉ូតូ​ម្នាក់​មានឈ្មោះ ចាន់ គា អាយុ​៥៣​ឆ្នាំ នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ពេល​នោះ​មាន​គេ​ធ្លាយ​ម៉ូតូ យក​ឲ្យ​គាត់​ប៉ះ តែ​ពោះវៀន​ម៉ូតូ​ធ្លាយ​ធំ​ពេក​ប៉ះ​មិនកើត គាត់​ក៏​ជិះ​ម៉ូតូ​ទៅ​ទិញ​ពោះវៀន​ដូរ​ឲ្យ​គេ ពេល​គាត់​ជិះ​ទៅ​បានឃើញ​មាន​រថយន្ត​កា​ម៉ា​រី​ស្វិត​មួយ​គ្រឿង ពណ៌​ស ឈប់​នៅ​ចិញ្ចើម​ផ្លូវ ពេល​គាត់​ត្រឡប់​មក​វិញ គាត់​ក៏​ឃើញ​ទៀត តែ​គាត់​ក៏​មិន​ចាប់អារម្មណ៍​ថា មានរឿង​អី​កើតឡើង​ដែរ តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ក៏​មាន​គេ​ឆោឡោ​ថា មាន​ករណី​ចាប់​ក្មេង ស្រាប់តែ​រថយន្ត​នោះ​ក៏​បើក​ចេញ​ទៅ​បាត់​ទៅ ដោយ​បន្សល់​ទុក​ក្មេង​ស្រី​រង​គ្រោះ លើ​ចិញ្ចើម​ផ្លូវ ។ អ្នក​ប៉ះ​កង់​ម៉ូតូ បញ្ជាក់​ថា ប្រហែលជា​ជនល្មើស ខ្លាច​បែកការ​ណ៍ហើយ​ព្រោះ​មានការ​ផ្អើល​ដល់​អ្នក​ភូមិ​ច្រើន​គ្នា បានជា​ពួក​វា​ទម្លាក់​ក្មេង​ស្រី​នោះ​ចុះ​វិញ និង​បើកឡាន​គេចខ្លួន​តែ​ម្តង ។

បើ​តាម​ស្ត្រី អាយុ​៦៥​ឆ្នាំ​ម្នាក់ ត្រូវជា​យាយ​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​ប្រាប់​ថា កូនស្រី​គាត់ បាន​ទៅ​រកស៊ី​នៅ​ឯ​ប្រទេស​ថៃ ទាំង​ប្ដី​ទាំង​ប្រពន្ធ ហើយ​ទុក​ចៅ​០៣​នាក់​ឲ្យ​គាត់ ជា​អ្នក​មើលថែ​រហូត​ដល់​សព្វថ្ងៃ ។

គួរ​រំលឹក​ផង​ដែរ កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង បាន​នាំ​គ្នា​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​កូន​ៗ បន្ទាប់​ពី​លឺដំណឹង​ថា មាន​ជនសង្ស័យ​ម្នាក់ ឬ​ហៅ​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់ បាន​ជិះ​ម៉ូតូ​តាម​ភូមិ ក្នុង​បំណង​ចាប់​យក​ក្មេង​ៗ​តូច​ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ក្រោម​កិច្ច​ប្រតិបត្តិការ​របស់​នគរបាល ជន​បង្ក​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ផ្ត​ទ្ទា​ទោស​តាម​ផ្លូវច្បាប់ផងដែរ ៕