ហេតុ​អ្វី​មក​អង្គុយ​បែប​នេះ ពេល​បើក​ភ្លើង​ទើប​ដឹង

ស្រុក​កណ្ដាលស្ទឹង៖ បុរស​ម្នាក់​បាន​ចង​ក​ស្លាប់​ខ្លួន​ដោយ​មិន​ដឹង​ថា​មូល​ហេតុ ទាំង​គ្រួសារ​ក៏​មិន​ដឹង​ដែរ​ហេតុ​​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ទី​២៥​.០៧.​២០១៧​វេលា​ម៉ោង​០៥.​៣០​នាទី​នៅ​ចំណុច​ភូមិ​សៀម​រាប ឃុំ​សៀម​រាប ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល ។ ជន​រងគ្រោះ​ឈ្មោះ​រឿង រស្មី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ មុខ​របរ កសិករ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤.​០៧​.២០១៧ មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ផឹក​ស្រា​ជា​មួយ​មិត្ត​ភ័ក្ត្រ បន្ទាប់​មកនៅ​វេលា​ម៉ោង​ប្រហែល​១៧​.០០​នាទី​ល្ងាច​ជន​រង​គ្រោះ ក៏​បាន​ឡើង​លើ​ផ្ទះ​ដេក​ជា​ធម្មតា លុះ​ដល់​វេលា​ម៉ោង​០៥.៣០នា​ទី បង​ស្រី​របស់ ជនរងគ្រោះ​បាន​ងើប​ពី​សម្រាក ដើម្បី​ទៅ​ធ្វើ​ការ ឃើញ​ជន​រង​គ្រោះ អង្គុយ​នៅ​ក្បែរ​បង្អួច ក៏​សួរ​ថា​អង្គុយ​ធ្វើ​អី​រួច​បង​ស្រី​បាន​ដើរ​ទៅ​បើក​ភ្លើង ឃើញ​ជន​រងគ្រោះ​ចង​ក និង​ក្រមា​ចង​និង​ចម្រឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ រួច​រាយ​ការណ៍ មក​សមត្ថកិច្ច​ចុះ​ពិនិត្យ​រួម​មាន​៖ កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​សាក​សព​ឃើញ​ថា សព​មាន​ស្នាម​រលាត់​ស្បែក នៅ​ក​ខាង​ឆ្វេង​ប្រវែង​ប្រហែល​៧​សង្ទី​ម៉ែត្រ​គឺ​ចង​និង​ក្រម៉ា​ពណ៌​ក្រហម​លាយ​ស​ចង​និង​ចម្រឹង បង្អួច ពិត​ជា​ស្លាប់​ដោយ​សារ​ចង​ក​ប្រាក​ដ​មែន ពុំ​មាន​ស្លាក​ស្នាម​អ្វី​ទាក់​ទង​ករណី​ផ្សេង​ទៀត​ឡើយ ក្រោយ​ពេល​ពិនិត្យ​រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕