មិន​គួរឲ្យ​ជឿ បុរស​ជាតិ​សិង្ហបុរី​ម្នាក់​នេះ​អាយុ ៥០​ឆ្នាំ​ហើយ មើលទៅ​ដូច​ទើប​អាយុ ២០​ឆ្នាំ

បុរស​ជាតិ​សិង្ហបុរី (ស៊ីងហ្គាពួរ) ម្នាក់​នេះ​ជា​អ្នក​ថត​រូប ដែល​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ឆ្ងល់ ឈ្មោះ Chuando Tan មាន​អាយុ ៥០​ឆ្នាំ​ហើយ។ មិន​ខុស​ទេ គឺ លេខ​៥ និង​លេខ​០។ តែ​មើល​ទៅ​គាត់​ដូច​ជា​ក្មេង​ឡើង​ៗ​រាល់​ថ្ងៃ។ មិត្តភក្ដិ​គាត់​ហៅ​គាត់​ថា CD។ មនុស្សម្នា​ពេញ​ពិភព​លោក បាន​ចាប់​អារម្មណ៍​លើ​គាត់​តាំង​ពី​គេហទំព័រ​ព័ត៌មាន​ចិន​មួយ​បាន​យក​ទៅ​ចុះ​ផ្សាយ។

ក្នុង​វ័យ​ពាក់​កណ្ដាល​មនុស្ស បុរស​រូប​នេះ មាន​អ្នក Follow ក្នុង Instagram ដល់ 160K (១៦០០០) និង​ជា​ម្ចាស់​សហកម្មសិទ្ធិ​នៃ​ហាង​ថត​រូប​មួយ​យីហោ ChuanDo & Frey។ គាត់​ក៏​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​មួយ​រូប​កាល​ពី​ចុង​ទសវត្ស​ទី​៨០ និង​ដើម​ទសវត្ស​ទី​៩០​ដែរ។ គាត់​ក៏​មាន​អាជីព​ជា​អ្នក​ចម្រៀង​ប្រជាប្រិយ​ភាសា​ចិន​ក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ មុន​ពេល​ដែល​គាត់​មាន​ចំណូល​ចិត្ត​ថត​រូប។

តើ​អ្វី​ជា​អាថ៌កំបាំង? ក្រៅ​ពី​អំណោយ​ផល​ពី​ធម្មជាតិ គាត់​ហាត់​ប្រាណ​ច្រើន ហើយ​គាត់​ជៀសវាង​ការ​ងូតទឹក​យប់​ជ្រៅ និង​ព្រឹក​ព្រហាម​ពេក គាត់​បរិភោគ​មាន់​ហៃណាន​ជា​ទៀង​ទាត់។

ប៉ុន្តែ​អ្នក​ខ្លះ​ថា គាត់​ទៅ​កន្លែង​ហាត់​ប្រាណ​៨​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​បរិភោគ​សាច់​មាន់​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​ហើយ មិន​ឃើញ​នៅ​ក្មេង​សង្ហា​ដូច​បុរស​នេះ​ផង។ ប៉ុន្តែ​មិន​ថ្វី ពួក​គេ​មិន​បាន​ច្រណែន​បុរស​ខាង​លើ​នេះ​ឡើយ។

More info.: BoredPanda