ស្មាន​តែ​មាន​ឡានបុកឡាន ឥឡូវ​មាន​រថ​ភ្លើង​បុក​រថយន្ដ​ភ្លើង​ដែរ…

ខេត្តព្រះសីហនុ: កាល​ពី​វេលា​ម៉ោង​​១២​​និង​០៥​នាទី រំលង​អាធ្រាត​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្បែរ​​រោង​ចក្រ​ប្រេង​កាត ក្នុង​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ មាន​រថ​ភ្លើង​ពីរ​ខ្សែ​បាន​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ខ្ទាត​ចេញ​ពី​ថ្នល់​ដែក រថ​ភ្លើង​ដែល​បាន​បុក​គ្នា​ទាំង​ពីរ​ខ្សែ​នេះ​មាន​ទិស​ដៅ​ស្រប​គ្នា​ទិស​ដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ​ដោយ​មួយ​ខ្សែ​ដឹក cotainer ចេញ​ពី​កំពង់​ផែ​ស្វ័យ​ត​ក្រុង​ព្រះ​សីហនុ និង​មួយ​ខ្សែ​​ទៀត​ដឹក​ប្រេង​ tela​ពេញ​ស៊ូ​ទែន ។

គ្រោះ​ថ្នាក់​ចរាចណ៍​បណ្តាល​អោយ​ខូច​ខាត​ធុង​ទឹក​ចំណុះ​២.៥០០​​លីត្រ​មួយ​ និង​ផ្ទះ​បាយ​ប្រជា​ពលរដ្ឋ​ ២​គ្រួសារ​ តែ​មិន​បណ្តាល​​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ​នោះ​ឡើយ​និង​អ្នក​បញ្ជា​រថភ្លើង​នោះ​ទេ​ហើយ​រថ​ភ្លើង​មាន​ការ​ខូច​ខាត​តិច​តួច​សំណាង​ល្អ​មិន​ឆាប​ឆេះ​ប្រេង​ឥន្ទៈ​បើ​ឆាប​ឆេះ​វិញ​នោះ​សោកនាត​កម្ម​កើត​មាន​ឡើង​យ៉ាង​ធំ​ធេង​អាច​ស្លាប់​បាត់​បង់​អាយុ​ជីវិត​មនុស្ស​និង​ឆក់​យក​ទ្រព្យ​សម្បត្តិ​ផ្ទះ​សំបែង​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​នោះ​ព្រោះ​តែ​មាន​ការ​ធ្វេស​ប្រហែស​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។​

ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​រស់​នៅ​តាម​បណ្តោយផ្លូវរថភ្លើងមួយចំនួនធំ​ដែល​មាន​លំ​នៅ​ដ្ឋាន​ភូ​មិ​៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហ នុ ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​លោក អ៊ី សុខ​ឡេង អភិ​បាល​​ក្រុង​ព្រះ​សីហនុ​ និង ​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​​អភិបា​ល​ខេត្ត​ព្រះ​សីហនុ​សូម​លោក ឯក​ឧត្តម មេត្តា​ជួយ​ដល់​ពួក​គាត់​ដោះ​ស្រាយ​រក​ដី​ឲ្យ​ពួក​គាត់​បាន​សង់​​លំ​នៅ​ដ្ឋាន​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ផង ៕