ធ្វើ​ជាង​ម៉ូតូ​មិន​សូវ​កាក់​កប​បែក​គំនិត​ឆក់​ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច

ភ្នំពេញ៖​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​ ២​នាក់​ត្រូវ​ជន​រងគ្រោះ​និង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ បាន​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​សព្ទ័​ ដៃ​ពី​ជន​រងគ្រោះ​មិន​បាន​សម្រេច​ហើយ​ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ម៉ូតូ​ជន​រងគ្រោះ​ដួល ហេតុ​ការ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​ ១​និង​០០​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ត្រង់​ចំណុច​មុខ​ សណ្ឋាគា​ អីន​ថា​ខន ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការមន​ ។

ជន​សង្ស័យ​ដែល​ចាប់​បាន​ម្នាក់​ មាន​ឈ្មោះ​ ខន​ ឃៀង​ ភេទ​ប្រុស​អាយុ​ ១៩​ឆ្នាំ​មុខ​របរ​ជាង​ម៉ូតូ​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សី​ កែវ​ មាន​ស្រុក​​កំណើត ភូមិ​ដូង​ឃុំ​ដូង​ ស្រុក​បាទី​ ខេត្ត​តាកែវ។

ចំណែក​ជន​រង​គ្រោះ​ មានឈ្មោះ​ នី​ ងិប​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​មុខ​របរ បើក​ឡាន​ ស្នាក់​បុរី​ភព​ថ្មី​ផ្លូវ​វេង​ស្រេង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​ប្រាប់​ ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ ឃ្លីក​ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​CL-7424​ ចេញ​មក​ពី​ញាំ​នំ​បញ្ចុក​នៅ​ផ្សារ​ដើម​ គ​ ខណៈ​​មក​ដល់​ចំណុច​កើត​ហេតុ​គាត់​ បាន​ឈប់​ម៉ូតូ​អែប​ចញ្ចើម​ផ្លូវ​យក​ទូរសព្ទ័​ចុច​មើល​ព័ត៌មាន​លុះ​ពេល​កំ​ពុង​មើល​ស្រាប់​តែ​ មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ ស៊ុយ​សា​គី​លែត​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ តាកែច1N-4669​ បាន​ជិះ​មក​ក្បែ​ហើយ​ធ្វើ​ សកម្ម​ភាព​ឆក់​យក​ទូរសព្ទ​ដៃ​តែ​មិន​បាន​សម្រេច​ ពេល​នោះ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​បណ្ដាល​អោយ​ដួល​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ចោរ​ៗ​ ស្រប​ពេល​ដែល​កម្លាំង​សមត្ថ​កិច្ច​ កំពុង​ល្បាត​នៅ​ទី​នោះ​បាន​លឺ​ក៏​ដេញ​តាម​ចាប់​បាន​ម្នាក់​ ចំណែក​ម្នាក់​ទៀត​រត់​ គេច​ខ្លួន​បាត់​ស្រមោ​ បន្សល់​ទុក​នៅ​ម៉ូតូ​ដែល​ ជិះ​ធ្វើ​សកម្មភាព​នៅ​និង​កន្លែង​កើត​ហេតុ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​យក​មក​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ៍​ទំនប់​ទឹក​និង​អោយ​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​បន្ទាប់​មក​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ដើម្បី​បញ្ចួន​បន្ត​ទៅ​កាន់​ អធិការ​នគរ​​បាល​ខណ្ឌ​ចំការ​មន​ ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕