សំណាង​១​ក្នុង​១០០០​គ្រោះថ្នាក់-​​រំដោះ​ក្មេងស្រី​ក្នុង​ដៃ​ឧក្រិដ្ឋជន​ចាប់​​ជម្រិត (មាន​វីដេអូ)

ខេត្ត​កំពង់ឆ្នាំង៖ កុមារី​ម្នាក់​ដែល​ត្រូវ​បាន​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ចាប់ ពី​សាលា​រៀន​មួយ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ នៅ​វេលា​​កាល​ពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​រំដោះ​បាន កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​សំណាក់ ហ្គោឌិន ឋិត​ក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយ​ឃាត់​ខ្លួន​ឧក្រិដ្ឋជន​បាន​ចំនួន ២​នាក់។

តាម​ប្រភព​បាន​បញ្ជាក់​ថា ស្ត្រី​និង​បុរស​នោះ​បាន​ចាប់​ក្មេង​ស្រី​ពី​ខេត្ត​កំពង់​ស្ពឺ នៅ​ពេល​ចូល​រៀន​នៅ​សាលា​បឋមសិក្សា អង្គ​លំទង ស្ថិត​ក្នុង​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ដោយ​ដឹក​តាម​រថយន្ត​បាឡែន ពេល​មក​យក​ក្មេង​ស្រី​មក​លាក់​ទុក​នៅ​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ លុះ​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​អាណាព្យាបាល ដើម្បី​ជម្រិត​ទារ​ប្រាក់ 4000ដុល្លារ​អាមេរិក បើ​សិន​ពេល​ល្ងាច​ម្សិលមិញ​អាណាព្យាបាល​មិន​ប្រគល់​លុយ​ឲ្យ​ទេ គេ​និង​ដឹក​ក្មេង​នោះ​បន្ត​ទៅ​ខេត្ត​ផ្សេង​ទៀត។ ប្រភព​ដដែល​បញ្ជាក់​ថា ស្ត្រី​និង​បុរស​ដែល​ជា​អ្នក​ចាប់​ក្មេង​នោះ​ត្រូវ​ជា​សាច់ញាតិ​ក្មេងស្រី​រងគ្រោះ តែ​ត្រូវ​បែកការ ទើប​សមត្ថកិច្ច​បង្ក្រាប​បាន។

ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ម៉ុក ចាន់​រស្មី ហៅ អាម៉ី អាយុ ៨​ឆ្នាំ រៀន​ថ្នាក់​ទី​២ មាន​ទី​លំនៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

សូម​សរសើរ​សមត្ថកិច្ច​ដែល​បង្ក្រាប​សកម្មភាព​ចាប់​ជម្រិត​បាន​ទាន់​ពេល​វេលា បើ​ពុំ​ដូច្នោះ​ទេ វាសនា​កុមារី​មិន​ដឹង​ក្លាយ​ទៅ​ជា​បែប​ណា​ឡើយ។ ហើយ​ករណី​អាណាព្យាបាល​ក្មេង​ស្រី​បាន​ថ្លែង​អំណរ​គុណ និង​ដឹង​គុណ​សមត្ថកិច្ច​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ឡើយ។