នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ចោរ​ឆក់​យក​កាបូប​អស់​លុយ​១០០០​ដុល្លា ទូរសព្ទ​២​គ្រឿង បាន​ត្រឹម​មក​ដាក់​ពាក្យ​បណ្ដឹង

ភ្នំពេញ៖​ នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ជន​ សង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បាន​ សម្រេច​រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​ ហើយ​ជន​រងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ហេតុ​ការណ៍​នេះ​បាន​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​ត្រង​ចំណុច​ទល់​មុខ​សាលា​ វិទ្យា​ល័យ​ ជា​សុីម​សាមគ្គី​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។ ជន​រងគ្រោះ​មាន​ឈ្មោះ​ ស្រី​ស្រស់​ អាយុ​ជាង​២០​ឆ្នាំ​ មុខ​របរ ធ្វើ​ការ​ក្រុមហ៊ុន​ មាន​ទីលំ​នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ ។


បើ​តាម​សម្ដី​ជន​រងគ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ចេញ​មក​ពី​ផ្ទះ​នៅ​ទឹក​ថ្លា​ទៅ​ធ្វើ​ការ​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ តាម​បណ្ដោយ​ផ្លូវ​២៧១​ទិស​ដៅពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ស្រាប់​តែ​លេច​មុខ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ ដែល​គេ​ស្ពាយ​ បាន​សម្រេច​រួច​បន្ថែម​ល្បឿន​ជិះ​គេច​ខ្លួន​បាត់​​ស្រមោល ។

ជន​រងគ្រោះ​បាន​បន្ត​ទៀត​ថា​​ របស់​ដែល​នៅ​ក្នុង​កា​បូបនោះ​រួម​មាន៖​ លុយ​ដុល្លា​ចំនួន​១០០០​$ ( ដុល្លារ )​ និង​ទូរសព្ទ័​ដៃ​ចំនួួន​​២​ គ្រឿង​​ម៉ាក iPhone 7​ ១​គ្រឿង​ និង​១​​គ្រឿង​ទៀត​​ម៉ាក​ SAMSUNG រួម​ទាំង​ អត្ត​សញ្ញាណប័ណ្ណ​១​ស្លឹក​ផង​ដែរ​ ។

ក្រោយ​ពេល​កើត​ហេតុ​នារី​រងគ្រោះ​បាន​មក​ ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​​ស្ទឹង​មានជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទារ​ ទោស​តាម​ផ្លូវ​ច្បាប់​ ៕