យី ! ស្មាន​តែ​លុយ​​​​​អាច​​ទិញ អ្វី​​បាន​​មែន

ភ្នំពេញ៖ មេការ​ជនជាតិ​ចិន​ដែល​បៀតបៀន​កេ​រ៍ខ្មាស់​ពេល​កំពុងធ្វើការ​និង​ប៉ុនប៉ង​រំលោភ​នារី​កម្មករ​រោងចក្រ​ពេល​ចូល បន្ទប់ទឹក ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ចំនួន​០៤​នាក់ ដែល​មក​ប្តឹង​សមត្ថកិច្ច​នៅ​ថ្ងៃ​២១ ខែកក្កដា ឆ្នាំ​២០១៧ និង មាន​ជន​រង​គ្រោះ​ច្រើន​ទៀត​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច ។

ករណី​នេះ​កើតហេតុ​នៅ រោងចក្រ ធឿ​ន អី នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ JIN XOUN DING អាយុ​៥២ ឆ្នាំ ជន​នេះ​តែងតែ​ហៅ​នារី​ៗ​ដែល​ជា​កម្មករ​ក្នុង​រោងចក្រ​ទៅ​ដេក​ជាមួយ​ខ្លួន​ក្នុង​តំលៃ​១០០$ ប៉ុន្តែ​ត្រូវ​បាន​កម្មការិនី​តែងតែ​បដិសេធ ។

នេះ​ជា​ការ​មើលងាយ​ដល់​ប្រពៃណី​ទំនៀមទំលាប់ កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង តំលៃ​ស្ត្រី​ខ្មែរ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​តាម​និ​តិ​វិធី​ច្បាប់ ទោះបីជា​មាន​អន្តរា​គម​ន៏ សុំ​សំរបសំរួល​យ៉ាងណា​ក៏​ដោយ ៕