រថយន្ត​កុង​តឺន័រ បុក​អូស​ម៉ូតូ​ជាង​១០០​ម៉ែត បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភា្លម​ៗ

ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ត្រូវ​រថយន្ត​កុង​តឺន័រ​បុក​បណ្តាល​អោយ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​នឹង​ម៉ូតូ​ជន​រងគ្រោះ​ត្រូវ​បាន រថយន្ត​បុក​អូស​ជាង​១០០​ម៉ែត ហើយ​រថយន្ត​បង្ក​បាន​បើក​រត់​គេច​ខ្ល្លួន​បាត់ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ទី​២១​ខែ​កក្តដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ ទំនប់​កប់​ស្រូវ ទុល​មុខ ខ្លោង​ទ្វា​វត្ត​ពោធិ៍​វ័ន្ត ស្ថិត​នៅ​ភូមិ ត្រពាំង​ធ្ងង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ នី ម៉េង ភេទ​ប្រុស​​អាយុ​៣៥ ឆ្នាំ មុខរបរ បើក​រថយន្ត​ស្នាក់​នៅ​កន្លែង​ធ្វើ​ការ មាន​ភូមិ​កំណើត​នៅ​ភូមិ សង្កែ​ជ្រុំ ឃុំ​ទឹក​ថ្លា ស្រុក​​ស្វាយ​អន្ទ ខេត្ត​ព្រៃវែង ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក វេវ ពណ៌ស្លែ ពាក់​ស្លាក កំពង់​ចាម 1H-6600 ​បើក​បរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​មធ្យម ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​និយាយ​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​ខាង​លើ​បើក​ម៉ូតូ​ម៉ាក​​វេវ ពណ​ស្លែ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បន្ទាប់​មក​ស្រាប់​តែ​មាន​រថយន្ត​កុង​តឺន័រ​​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ក្នុង​ទិស​ដៅ​ស្រប​ទិស​ដៅ​ស្រប​ទិស​គ្នា​ហើយ បាន​បើក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​អោយ ជន​រងគ្រោះ​ដួល​ធ្លាក់​ពី​លើ​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ​ ហើយរថយន្តបង្កខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល ។

តាម​ប្រភព​ពី​អ្នក​ភូមិ​របស់​ជនរ​ងគ្រោះ​ខាង​លើ​បាន​អោយ​ដឹង​ថា ជន​រងគ្រោះ​ខាង​លើ​បាន​ស្នាក់​នៅ​កន្លែង​ធ្វើ​ការ​នៅ​ម្តុំ​ក្រុម​ហ៊ុន​ឧក​ញ្ញា​លី​ចុង​ផាត់ ដោយ​​ប្រពន្ធ​របស់​ខ្លួន ធ្វើ​ការរោ​ង​ចក្រ នៅ​ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ពួក​គាត់​នៅ​ឆ្ងាយ​ពី​គ្នា​ហើយ​ជន​​រងគ្រោះ​ខាង​លើ​បាន​មក​ជួប​ប្រពន្ធ​ខ្លួន តែ​មិន​ទាន់​មក​ដល់​ផង ស្រាប់​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​បណ្តោយ​ស្លាប់​ផង​ដែរ ។

ក្រោយ​ពេល​កើត​ហេតុ​សាក​សព​ខាង​លើ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ចំណែក​ម៉ូតូ​រងគ្រោះ​ខាង​លើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​ទៅ​រក្សា​ទុក​នឹង​រង​ចាំ​ប្រគល់​អោយ​ក្រុម​គ្រួសារ​នៃ​សព ៕