ជួយ​អបអរ​សាទរ​ផង! ពី​មិត្តភក្ដិ​ក្នុង Facebook ក្លាយ​ជា​គូ​ដណ្ដឹង – នារី​ណា​មិន​ចង់​បាន?

នេះ​ជា​គូស្នេហ៍​មួយ​គូ​ទៀត​ហើយ​ដែល​បាន​សម្រេច​សម​តាម​បំណង។ ពួក​គេ​ពី​ដំបូង​គ្រាន់​តែ​ជា​មិត្តភក្ដិ​ក្នុង​ហ្វេសប៊ុក​ធម្មតាៗ តែ​ដោយសារ​និស្ស័យ​បាន​បណ្ដាល​ឲ្យ​គេ​ស្រឡាញ់​គ្នា រហូត​គេ​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា ដោយ​មាន​ចាស់ទុំ​ទាំង​សងខាង​ដឹង​ឮ។ អនាគត​ពួក​គេ​នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ពិត​ប្រាកដ។ នេះ​បើ​តាម​ខ្លឹម​សារ​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​មក។

យោង​តាម​រូប​ថត​ពិធី​ភ្ជាប់​ពាក្យ ដែល​ម្ចាស់​គណនី​បាន​បង្ហោះ​ឲ្យ​យើង​ដឹង​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​នេះ កូន​ប្រុស​ឈ្មោះ ប៊ុន គីហ័ត និង​កូន​ស្រី​ឈ្មោះ វាសនា ស្រីរតន៍។ ខាង​ក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ដែល​ម្ចាស់​គណនី​ខាងលើ​បាន​បង្ហោះ៖

«និស្ស័យ​បណ្ដាល​ឲ្យ​យើង​បាន​ជួប​គ្នា ពី​មិត្ត​ក្នុង FB ធម្មតាមតា​ក៏​ក្លាយ​ទៅ​ជា​សង្សារ​ហើយ​ក៏​ក្លាយ​ជា​គូ​ដណ្ដឹង ហើយ​ក៏​ជា​អនាគត​ប្ដី 🙈👨‍❤️‍💋‍👨 មិន​ងាយ​ទេ​ទម្រាំ​មក​ដល់​ថ្ងៃ​នេះ😆។ តើ​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ចង់​បាន​បែប​នេះ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ☺️😘 ដែល​មិន​មែន​ស្នេហា​លេង​សើច​សម្រាប់​គាត់ 😄👍🏻អរគុណ​គ្រប់យ៉ាង 👨‍❤️‍💋‍👨💏»

ដំណឹង​យប់​មិញ​មិន​អាច​ទាក់ទង​ម្ចាស់​គណនី​ខាង​លើ​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ ពេល​នេះ។ បើ​ម្ចាស់​គណនី​ខាងលើ មាន​បំណង​ចង់​បំភ្លឺ​បន្ថែម អង្គភាព​យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍​ដោយ​រីករាយ។

ដំណឹង​យប់​មិញ​មិន​អាច​ទាក់ទង​ម្ចាស់​គណនី​ខាង​លើ​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ ពេល​នេះ។ បើ​ម្ចាស់​គណនី​ខាងលើ មាន​បំណង​ចង់​បំភ្លឺ​បន្ថែម អង្គភាព​យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍​ដោយ​រីករាយ។ យើង​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ និង​សូម​ជូនពរ​អ្នក​ទាំងពីរ​ឲ្យ​មាន​សុភមង្គល ស្រឡាញ់​គ្នា​រហូត​ចាស់​កោង​ខ្នង។