ត​ភ្លើង​សាក​អា​គុយ​ខុស ឆ្លង​ចរន្ត​ឆក់​ខ្លួន​ឯង

ព្រៃវែង៖ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ ព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ខណៈ​ត​ចរន្ត​អគ្គិសនី​ពី​លើ​ផ្ទះ​មក​ក្រោម​ផ្ទះ​ដើម្បី​សាក​អាគុយ​ហើយ​បាន​ឆ្លង​ចរន្ត​ឆក់​ខ្លួន​ឯង ។

ជន​រង​គ្រោះ​មាន​ឈ្មោះ ស៊ីត សេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​របរ​ជាង​ជួស​ជុល​រថយន្ត មាន​ស្រុក​កំណើត​នៅ​ភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​កញ្ច្រៀច ។

ក្រោយ​កើត​ហេតុ​ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច ហើយ​បាន​សមត្ថកិច្ច​បាន​ចុះ មក​ពិនិត្យ​សាក​សព​សន្និ​ដ្ឋាន​ថា ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ប្រាក​ដ​មែន ។

បច្ចុប្បន្ន សព​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ស្រុក កំណើត​នៅ​ភូមិ​មាន​ជ័យ ឃុំចុងអំពិល ស្រុក​កញ្ច្រៀច ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕