បើ​ស្រី​របស់​ប្ដីនិង​ប្ដី​​បាន​អាន​សារ​នេះ មិន​ដឹង​មាន​អារម្មណ៍​យ៉ាង​ណា​ទេ​ហ្ន៎

លោក​ថា «ចេះ​មិន​ឈ្នះ​ចង់ ត្រង់​មិន​ឈ្នះ​ទ័ល កល​មិន​ឈ្នះ​គិត ឫទ្ធិ​មិន​ឈ្នះ​រោគ លោក​មិន​ឈ្នះ​លាញ ទាញ​មិន​ឈ្នះ​ទៅ» ពិត​ជា​មិន​ខុស​ទេ បើ​គេ​ចង់​ទៅ​ហើយ ទោះ​ខំ​ឃាត់​ក៏​មិន​ជាប់​ដែរ។ អ្វី​ដែល​សំខាន់ បើ​បែក​គ្នា​ហើយ នាំ​គ្នា​ស្វែង​រក​សុភមង្គល​ថ្មី និង​ក្ដី​សុខ​រៀង​ៗ​ខ្លួន មិន​បាច់​បញ្ឈឺ​គ្នា​ទៀត​ទេ។ បើ​បញ្ឈឺ​ឌឺដង​ដាក់​អ្នក​ចាស់ ច្បាស់​ជា​មាន​ប្រតិកម្ម​តប ត មិន​ខាន។

ជាក់​ស្ដែង ម្ចាស់​អាខោន​ហ្វេសប៊ុក​មួយ​ឈ្មោះ Lenna Cool កាល​ពី​ថ្ងៃទី ២០ ខែកក្កដា បាន​ប្រតិកម្ម​ផ្ដាំផ្ញើ​ទៅ​ស្រី​របស់​អតីត​ប្ដី ដែល​ខល​មក និង ផ្ញើ​សារ​មក​បញ្ឈឺ​ចិត្ត​ថា សូម​ឲ្យ​មើល​ថែ​ស្រី​ខ្លួន​ឲ្យ​បាន​ល្អ​ផង កុំ​មក​បញ្ឈឺ​នាង​ម្ដង​ហើយ​ម្ដង​ទៀត នាង​មិន​ទាន់​ត្រាស់​ជា​ព្រះពុទ្ធ​ទេ។ «លោក​ប្តី អើយ…. លោក​ប្តី …… ជួយ​មើលថែ​ស្រី​បង​ឲ្យ​ល្អ​ផង​ណា …. កុំ​មក​បញ្ឈឺ ខ្ញុំ​ម្តង​ហើយ …. ម្តង​ទៀត..,… ឈប់​ឲ្យ​ស្រី​បង call or message សួរ​នាំ​រឿង​យើង​លែង​លះ​គ្នា​ទៀត​អី … ខ្ញុំ​អត់​ទាន់​ត្រាស់​ជា​ព្រះពុទ្ធ​ទេ ….»។ នាង​បន្ត​ថា នាង​បាន​ដឹង​រឿង​ដែល​មាន​ស្រី​ពេល​ណា នាង​ដឹង​ទាំង​អស់ តែ​នាង​ទ្រាំ​មិន​ស្ដី ដើម្បី​កូន។ «បង​ចាប់​ផ្ដើម​មាន​ស្រី​ពេល​ណា ទៅ​គេង​ជាមួយ​គ្នា​ពេល​ណា ខ្ញុំ​ដឹង​ទាំង​អស់ តែ​ខ្ញុំ​ទ្រាំ គឺ​ខែ 9 ឆ្នាំ​មុន…. ល..។ ហើយ​ឡាន​ខ្ញុំ ដែល​ត្រូវ​គេ​បុក គឺ​យក​ទៅ​ដឹក​ស្រី​ទៅ​ដេក​ត្រើយម្ខាង ពេល​មក​វិញ ភាព​អត់ធ្មត់​របស់​ខ្ញុំ ធ្វើ​ដើម្បី​កូន​មើល​គំរូ​ទៅ​ថ្ងៃ​អនាគត ….. រៀន​ដាក់​ចុះ​នូវ​អ្វី​ដែល​មិន​សំខាន់ …. ហើយ​សេចក្តី​សុខ​មនុស្ស​ស្រី​យើង មិន​ស្ថិត​នៅ​លើ​ដៃ​មនុស្ស​ប្រុស​ម្នាក់ ឬ មនុស្ស​តែ​ម្នាក់​ទេ …។» ខាង​ក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង៖

លោក​ប្ដី​អើយ…. លោក​ប្ដី …… ជួយ​មើល​ថែ​ស្រី​បង​ឲ្យ​ល្អ​ផង​ណា …. កុំ​មក​បញ្ឈឺ ខ្ញុំ​ម្តង​ហើយ …. ម្តង​ទៀត..,… ឈប់​ឲ្យ​ស្រី​បង call or message សួរ​នាំ​រឿង​យើង​លែងលះ​គ្នា​ទៀត​អី … ខ្ញុំ​អត់​ទាន់​ត្រាស់​ជា​ព្រះពុទ្ធ​ទេ …. បង​ចាប់​ផ្ដើម​មាន​ស្រី​ពេល​ណា ទៅ​គេង​ជាមួយ​គ្នា​ពេល​ណា​ខ្ញុំ​ដឹង​ទាំង​អស់ តែ​ខ្ញុំ​ទ្រាំ គឺ​ខែ 9 ឆ្នាំ​មុន​…. ល..។ ហើយ​ឡាន​ខ្ញុំ ដែល​ត្រូវ​គេ​បុក គឺ​យក​ទៅ​ដឹក​ស្រី​ទៅ​ដេក​ត្រើយម្ខាង ពេល​មក​វិញ។ ភាព​អត់ធ្មត់​របស់​ខ្ញុំ ធ្វើ​ដើម្បី​កូន មើល​គំរូ​ទៅ​ថ្ងៃ​អនាគត ….. រៀន​ដាក់​ចុះ​នូវ​អ្វី​ដែល​មិន​សំខាន់ …. ហើយ​សេចក្តី​សុខ​មនុស្ស​ស្រី​យើង មិន​ស្ថិត​នៅ​លើ​ដៃ​មនុស្ស​ប្រុស​ម្នាក់ ឬ មនុស្ស​តែ​ម្នាក់​ទេ …។ ខ្ញុំ​អត់​ចង់​ប្រើ​របៀប​អវិជ្ជា​មក​ដោះស្រាយ​ទេ …។ ខ្ញុំ​មិន​ធ្លាប់​ខ្លាច​នរណា​ម្នាក់​ឡើយ​ក្នុង​ជាតិ​នេះ មាន​តែ​ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ នឹង​គេ​គោរព​ខ្ញុំ ខ្ញុំ​គោរព​គេ។ ប្រយ័ត្ន​ខ្លួន​បង​ផង ខ្ញុំ​ស៊ើប​ដឹង​យូរ​ហើយ​ថា ស្រី​បង​មាន តា​ចិញ្ចឹម។ ថ្ងៃ​នេះ​និយាយ អញ្ចឹង…. មក​ពី បង បណ្តោយ​នាង​ជ្រុល​ហើយ ។ ម្ដេច?! ខ្ញុំ​មិន​រករឿង … ចង់​មើល​ងាយ​មែន?…. បាន​បណ្តោយ​ឲ្យ​គេ​បញ្ឈឺ​ខ្ញុំ​អត់​ចេះ​ឈប់​អញ្ចឹង ….. ខ្ញុំ​ទុក​មុខ​ម៉ាក់​ប៉ា​ក្មេក …. កាន់​តែ​ហ៊ាន…..?!!! ???????????? ម្ដេច​ត្រូវ​ការ​សួរ​ខ្ញុំ​ថា នាង​នោះ​មាន​សក់​ពណ៌​អី ហើយ​សម្បុរ​ពណ៌​អី កំពស់​ប៉ុន្មាន​ទេ ??! សម្បុរ​ប្រហែល​អូន សក់​អាច​និយាយ​ថា​ពណ៌​លឿង ឬ ទង់ដែង មិន​លឿង​ចំ កំពស់ 1,55 m .. បើ​អត់​ទាន់​អស់​ចិត្ត​ទៀត….. ម៉ោះ​ៗ ៗ លេង តាមចិត្ត …. បើ​បង​គិត​ថា បង​មាន​សេចក្តី​សុខ….។ បើ​ជាតិ​នេះ​ខ្ញុំ​កើត​មក​ល្ងង់​បន្តិច ប្រហែល​មិន​សូវ​ឈឺ​ចាប់។

ទាក់​ទិន​រឿង​នេះ មាន​ប្រិយមិត្ត​ដែល​ជា​មិត្តភក្ដិ​របស់​ម្ចាស់​អាខោន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បញ្ចេញ​មតិ លើក​ទឹក​ចិត្ត ម្ចាស់​អាខោន​រូប​នេះ​ជា​ច្រើន។ ប្រិយមិត្ត​ខ្លះ​បាន​បញ្ចេញ​មតិ​ហាក់​សោក​ស្ដាយ​ជំនួស​បុរស​ជា​ប្ដី​របស់​នាង​ថា បាន​ប្រពន្ធ​ល្អ រូប​ស្អាត មាន​ទ្រព្យ​ប៉ុណ្ណេះ​ដែរ បែរ​ជា​ទៅ​មាន​ស្រី​ផ្សេង​ទៀត តើ​ស្រី​នោះ​ពិសេស​ប៉ុណ្ណា​ទៅ? បើ​មាន​ប្រពន្ធ​ហើយ​មាន​ស្រី​បាន​ត្រឹមតែ​ធ្វើឲ្យ​គ្រួសារ​អត់​សុភមង្គល​ប៉ុណ្ណោះ។