មហា​ហ៊ាន! ផ្ទះ​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ព័ត៌​មាន​ ក៏​ហ៊ាន​​ចូល​​លួច​ដែរ

ភ្នំពេញ៖ បើ​យោង​តាម​គណនី​ហ្វេស​ប៊ុក លោក ខៀវ កញ្ញារិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន បាន​បង្ហោះ​សារ​កាល​ពី​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧ ថ្ងៃ​នេះ បាន​និយាយ​ពី​ចោរ​ចូល​លួច​ផ្ទះ​របស់​គាត់ ហើយ​បាន​លួច​ទូរស័ព្ទ​របស់​សន្តិ​សុខ​មួយ​គ្រឿង​ពេល​កំពុង​ដេក​លក់ និង​បាន​សរសេើ​ទៅ​ដល់​លោក​ចោរ ផង​ដែរ ថា​គាត់​​មាន​ជំនាញ និង​មាន​ការ​ហ្វឹក​ហ្វឺន​ហាត់ អនុវត្ត​បាន​ល្អ​ណាស់ ដោយ​ឯក​ឧត្តម បាន​សរសេរ​សារ​ថា មើល​កាមេរ៉ា​បាន​ដឹង​ថា ចោរ​ចូល​ផ្ទះ​មាន​ជំនាញ​ហ្វឹក​ហ្វឺន​ល្អ​ណាស់ ។ ដើរ​កាត់​ផ្ទះ​ពីរ​ដង សម្លឹង​មើល​សភាព​ការណ៍​ជុំ​វិញ​ទាំង​អស់ លុះ​ឃើញ​ស្ងាត់​ហើយ​បាន​មក​អែប​កន្លែង​ងងឹត​ដូរ​ជា​អាវ​ខ្មៅ (ខោ​ខ្មៅ​ស្រាប់) រួច​តោង​បង្គោល​ជាប់​របង​ហក់​ចូល​ភ្លែត ។

នៅ​ក្នុង​ការ​បង្ហោះ​សារ​ខាង​លើ​នេះ​ដែរ ក៏​មាន​អ្នក​ចូល​រួម​សួរ​ជា​សំណួរ​ដល់​លោក​ថា ចុះ​សន្តិ​សុខ ហេតុ​អ្វី​ដេក​លក់​រហូត​មិន​ដឹង​ចោរ​លួច​ទូរ​ស័ព្ទ​ទៀត​នោះ គិត​ដូច​ម្តេច​ដែរ​បង? លោក ក៏​បាន​ឆ្លើយ​ថា ដូរ​ក្រុម​ហ៊ុន​សន្តិ​សុខ​ សំណាង​គ្មាន​ការ​បាត់​បង់​អ្វី​ផ្សេង​ៗ ដែល​ជា​បញ្ហា​ជា​មួយ​ទំនួល​ខុស​ត្រូវ​ជា​មួយ​ក្រុម​ហ៊ុន​សន្តិ​សុខ។

ហើយ​អ្នក​ខ្លះ​ទៀត​បាន ខល​មិន​ថា​បែប​កំប្លែង​ថា ចោ​នេះ​វា​ចង់​មើល​ព័ត៌មាន​ដែរ ហើយ លោក​អ៊ុំ​បាន​ជា​វា​លួច​ទូរ​ទស្សន៍​នោះ។ ឬ​ប្រហែល ជា​ទូរ​ទស្សន៍​ផ្ទះ​លោក​អ៊ុំ​ច្បាស់​ជាង​ទូរ​ទស្សន៍​ផ្ទះ​ចោរ ។

ហុឹម!​ថ្លើម​ធំ​ពេក​ហើយ​លោក​ចោរ!ចោរនេះពិតមិនធម្មតា!តែផ្ទះវិញ​រឹត​តែ​មិន​ធម្មតា​ជាង​ចោរ​ព្រោះ​មិន​បណ្ដាល​ចិត្ត​ចោរ​នោះ​អោយ​ចង់​យក​អ្វីៗ​ចេញ​ពី​ផ្ទះ៕