លោក​អើយ​​លោក ! ធ្វើ​នាយក​សាលា​ទៅ បៀត​បៀន​​កេរ្តិ៍​​ខ្មាស ​សិស្ស​អាយុ​១៤​ឆ្នាំ ​

ភ្នំពេញ​៖ នគរបាល​​ខណ្ឌ​​ច្បារ​​អំពៅ​ ឃាត់​ខ្លួន​នាយក​​សាលា​​បឋម​សិក្សា​​វាល​​ស្បូវ​​ម្នាក់​ ករណី​​បៀត​បៀន​​កេរ្តិ៍​​ខ្មាស​​ក្មេង​​ស្រី​​អាយុ​​១៤​ឆ្នាំ​ ។
នាយក​​សាលា​​បឋម​​សិក្សា​​រូ​ប​​នេះ​ ឈ្មោះ​ ឡុង សុខ អាយុ​៥០​ឆ្នាំ ត្រូវ​បាន​​ឃាត់​ខ្លួន​​កាល​ពី​ល្ងាច​​ថ្ងៃ​​ទី​​២០​ ខែ​​កក្កដា​ ឆ្នាំ​​២០១៧​ បន្ទាប់​​ពី​សង្ស័យ​​ប្រព្រឹត្ត​​បទ​ល្មើស​ កាល​ពី​​ថ្ងៃ​​ទី​​១៩​ ខែ​កក្កដា​ នៅ​​ចំណុច​​ទី​ចាត់​ការ​​សាលា​​បឋម​សិក្សា​​វាល​ស្បូវ​ ភូមិ​​តា​អុក​ សង្កាត់​​វាល​ស្បូវ​ ខណ្ឌ​​ច្បារ​​អំពៅ​ ។

ក្មេង​​ស្រី​​រង​គ្រោះ​ និយាយ​​ថា​ មុន​ពេល​កើត​ហេតុ​ ថ្ងៃទី១៩ខែកក្កដា​ឆ្នាំ២០១៧​ ក្មេង​​ស្រី​និង​មិត្ត​ភក្តិ នាំ​គ្នា​ទៅ​លេង​ក្នុង​ទី​ចាត់​ការ​របស់​ជន​​សង្ស័យ​ ពេល​នោះ​ជន​សង្ស័យ​បាន​ប្រ​លែ​ង​លេង​ជា​មួយ​កុមារី រង​គ្រោះ​និង​មិត្ត​ភក្តិ ។

បន្ទាប់​មក​មិត្ត​ភក្តិ​​ខ្លួន​បាន​ចេញ​ទៅ​លេង​ខាង​ក្រៅ​ស្រាប់​តែ​ជន​សង្ស័យ​បន្លំ​ចាប់​ច្របាច់​​ដោះ​ ហើយ​​ក្មេង​​ស្រី​​រង​គ្រោះ​ បាន​​ទៅ​​កន្លែង​​ស្នាក់​នៅ​​វិញ​ បាន​​ប្រាប់​​អ្នក​​មើល​​ថែ​​អង្គ​ការ​​សមា​គម​ន៍​ទឹក​ដី​សន្យា​ ។

ប្រភព​​ព័ត៌​មាន​​បញ្ជាក់​​ថា​ នៅ​​ដំណាក់​កាល​សមត្ថកិច្ច​​ជន​សង្ស័យ​​បដិសេធ​​ចំពោះ​​ការ​ចោទ​ប្រកាន់​​នេះ​ ដោយ​​អះ​អាង​​ថា​ បាន​​ត្រឹម​​តែ​ប្រលែង​​លេង​​ធម្មតា​​ប៉ុណ្ណោះ​ ​បច្ចុប្បន្ន​សមត្ថ​កិច្ច​​កំពុង​​បន្ត​​នីតិ​វិធី​ ៕