អ្នក​បើក​រថយន្ដ​ដឹក​កម្មករ ទើប​ចេញ​ពី​សាលា បើក​ក្រឡាប់​របួស​២៤​នាក់ ទាំង​ព្រឹក

តាកែវ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៩​-៥០ ស្ថិត​ក្នុង​ភូមិ​រូង ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្ត​តាកែវ កម្ម​ករ​២៤​នាក់​រង​របួស​ធ្ងន់​ស្រាល ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថយន្ដ​ដោយ​ខ្លួន​ឯង ។

ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថយន្ដ​ដោយ​ខ្លួន​ឯង​នេះ អ្នក​បើក​បរ​នេះ​ជា​អ្នក​ទើប​បើក​ថ្មី​ហើយ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​​ បណ្ដាល​ឲ្យ​កម្មករ​០
៧​នាក់​រង​របួស​ធ្ងន់​និង​១៧​នាក់​រង​របួស​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភា្លម​ៗ ដើម្បី​ជួយ​សង្គ្រោះ ៕