ចូល​ម៉ាស្សា​ត្រូវ​ស្រី​​ស្អាត​​យក​លុយ មិន​ដឹង​ទាល់​តែ​ចេញ​មក​វិញ ទើប​ហួស​ចិត្ដ

កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​១៩​ខែ​កក្កដា ឆ្នាំ​២០១៧ បុរស​ម្នាក់​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មានជ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ កន្លែង​ម៉ាស្សា​​កោស​​ជប់​ដែល​បាន​យក​លុយ​ពិត ដាក់​លុយ​សែន​​ឲ្យ​វិញ ។

បុរស​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹង​មានជ័យ​ថា កន្លែង​ម៉ាស្សា​លួច​ប្តូរ​លុយ​ដុល្លារ ដូរ​មក​ឲ្យ​ដុល្លារ​ខ្មោច​នៅ​ពេល​ដែល​រូប​គាត់​មិន​សូវ​ស្រួល​ខ្លួន​បាន​ចូល​ម៉ាស្សា​កោស​​ជប់​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៧ លុះ​ព្រឹក​ឡើង​ពេល​គាត់​ដក​លុយ​បំរុង​និង​ទិញ​សម្ភារៈ ទើប​ដឹង​ថា លុយ​របស់​គាត់​ត្រូវ​កន្លែង​ម៉ាស្សា​កោស​ជប់​នៅ​ចំនុច​ក្បែរ​ស្ពាន​ដែក​ផ្លូវ​៣៧១​ភូមិ​ឬស្សី​សង្កាត់​ស្ទឹង​មានជ័យ​ខណ្ឌមានជ័យ បាន​លួច​ដូរ​លុយ​ដុល្លារ​របស់​គាត់​ចំនួន​៥០​ដុល្លារ​ដាក់​លុយ​ខ្មោច​ឲ្យ​គាត់​វិញ​បត់​ចូល​ហោ​ប៉ាវ​យ៉ាង​ស្អាត ។
គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០​នេះ សមត្ថកិច្ចប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​​​មិន​ទាន់​មាន​វិធាន​ការ​យ៉ាង​ណា​ចំពោះ​កន្លែង​ម៉ាស្សា​នៅ​ឡើយ​ទេ ?