កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់​ខ្លួន ឧកញ៉ា សុខ ហេង និង​​​បក្ខ​ពួក​​

រាជធានី​ភ្នំពេញ ៖ កាល​ពី​​​ថ្ងៃ​​ទី​​១៩ កក្កដា ២០១៧ ឧកញ៉ា សុខ ហេង និង​​បក្ខ​ពួក​​ត្រូវ​បាន កង​រាជ​អាវុធ​ហត្ថ​​រាជធានី​​ភ្នំពេញ ​ធ្វើ​ការ​ឃាត់ នៅ​​លើ​​ទី​តាំង​​ដី​​ប្រជា​ពលរដ្ឋ​​មួយ​​កន្លែង ស្ថិត​​ក្នុង​​សង្កាត់​​ព​ន្សាំ​ង ខណ្ឌ​​ព្រែក​ព្នៅ រាជ​ធានី​​ភ្នំពេញ បន្ទាប់​​ពី​​ម្ចាស់​​ដី​​ប្ដឹង​​ទៅ​ ដើម្បី​​ឲ្យ​ជួយ​​អន្តរាគមន៍​ ។

ឧកញ៉ា​សុខ ហេង និង​​បក្ខ​ពួក​​ប្រមាណ​​៥​​ទៅ​​៦​នាក់ ត្រូវ​​បាន​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ចុះ​​ទៅ​​ឃាត់​ខ្លួន​​ជាក់​ស្ដែង ខណៈ​​កំពុង​ធ្វើ​​សកម្មភាព​​បោះ​បង្គោល​​រំលោភ​​បំពាន​​យក​ដី​​អ្នក​ដ​ទៃ ​។

ឧកញ៉ា សុខ ហេង និង​​បក្ខពួក​បាន​ធ្វើ​ការ​សាក​សួរ​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ ដែល​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​បណ្តឹង​របស់​​ប្រជា​ពលរដ្ឋ ចោទ​ប្រកាន់​​ឧកញ៉ា សុខ ហេង នឹង​​បក្ខ​ពួក​​ថា បាន​​ប្រព្រឹត្ត​​បទ​ល្មើស​ជាក់​ស្ដែង ក្លែង​​ឯក​សារ​​រំលោភ​​បំពាន​​យក​​ដី​ប្រជា​ពលរដ្ឋ​ ៕