បើលោក សម រង្ស៊ី មិនបានធ្វើនាយករដ្ឋមន្រ្តី ខ្ញុំមិនយកប្រពន្ធ​ទេ

នេះ​​ជា​ការ​លើក​ឡើង​របស់​ចៅសង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សៀ​ក ចំណាប់។

ក្នុង​វ័យ​៣២​ឆ្នាំ ចៅសង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប​រូប​នេះ​បាន​និយាយ​ប្រាប់ RFI ទៀត​ថា បើ​ទោះបីជា​លោក​គ្មាន​បទ​ពិសោធន៍ ក៏​លោក​បន្ត​ខិតខំ​រៀនសូត្រ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ហើយ​ប្ដេជ្ញា​ថា​នឹង​មិន​យក​ប្រពន្ធ​ទេ ប្រសិនបើ​លោក សម រង្ស៊ី មិន​ចូល​ស្រុក​វិញ​និង​មិន​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។

នេះ​ជា​ការ​លើកឡើង និង​ជា​ការ​បង្ហាញ​ឆន្ទៈ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​លោក សម រង្ស៊ី។