ពីរ​​នាក់​ប្ដី​ប្រពន្ធ​មក​ដាក់​បណ្ដឹង​ប៉ុស្តិ៍​នគរ​ស្ទឹង​មាន​ជ័យ ដោយ​​ឃើញ​ប្រដាប់​ភេទ​កូន​មាន​ឈាមហូ​ខុស​ប្រក្រតី

ភ្នំពេញ៖ ពីរនាក់​ប្ដី​ប្រពន្ធ​មក​ដាក់​បណ្ដឹង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​អោយ​ជួយ​រក​យុត្តិ​ធម៌​អោយ​កូន​ស្រី​គាត់​ផង ព្រោះ​តែ​គាត់​បាន​យក​កូន​ស្រី​គាត់​ទៅ​អោយ​អ្នក​មើល​ថែ​ហើយ​មាន​ឈាម​ហូ​តាម​ប្រដាប់​ភេទ​ហើយ​មិន​ទទួល​ខុស​ត្រូវ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​១៥​ព្រឹក ។

កូន​ស្រី​របស់​គាត់​មាន​ឈ្មោះ ឯម រចណា អាយុ​១២​ខែ​២០​ថ្ងៃ ដោយ​ឡែក​​អ្នក​​មើល​​ថែ​មាន​ឈ្មោះ តោ ស្រី​ អាយុ​​៣៦​​ឆ្នាំ​​មុខ​​របរ មើល​ថែ​​ក្មេង​​នៅ​​ផ្ទះ​​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មាន​ជយ័ ខណ្ឌ​មានជយ័ ចំណែក​​ប្តី​​ឈ្មោះ​ ទ្រូ អាយុ​៤៥​ឆ្នាំ​​មុខ​របរ សន្តិ​សុខ ស្នាក់​នៅ​ជា​មួយ​ប្រពន្ធ ។

ម្តាយ​ក្មេង​រង​គ្រោះ​ឈ្មោះ សៀន រតនា អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោង​ចក្រ​ស្នាក់​ភូមិ​ឬស្សី​សង្កាត់​ស្ទឹង​មាន​ជយ័​ខណ្ឌ​មាន​ជយ័​មាន​ស្រុក​កំណើត​ភូមិ​ព្រីង​ជ្រុំ ឃុំ​ព្រះពន្លា ស្រុក​កំពង់​រោទ៏ ខេត្ត​ស្វាយរៀង​និង ឪពុកឈ្មោះ​ពៅ សៅ អាយុ​៣៥​ឆ្នាំ​មុខ​របរ​ជាង​កាត់​កញ្ចក់​មាន​ស្រុក​កំណើត​ភូមិ​ឈើ​ទាល ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​​រៀង។

យោង​តាម​សម្តី​ម្តាយ​កុមារី​រងគ្រោះ​បាន​អោយ​ដឹង​ថា ប្ដី​របស់​បាន​កូន​ស្រី​របស់​គាត់​បាន​យក​ទៅ​អោយ​ឈ្មោះ តោ ស្រី​ជា​អ្នក​មើល​ថែ​ដូច​សព្វ​ដង​ហើយ ការ​មើល​ថែ​នោះ​តាំង​តែ​កូន​គាត់​មាន​អាយុ​៣​ខែ​ដោយ​រូប​គាត់​និង​ប្តី​ជាប់​រវល់​ការងា​អត់​មាន​អ្នក​មើល​ថែរ​ហើយ​រវល់​តែ​រក​ប្រាក់​បង់​ថ្លៃ​មើល​ថែ​ក្នុង​មួយ​ខែ​៤០​ដុល្លារ​ហូត​ដល់​កូន​គាត់​សព្វ​ថ្ងៃ​នេះ​កូន​គាត់​មាន​អាយុ​១២​ខែ​២០​ថ្ងៃ​លុះ​នៅ​ថ្ងៃទី​១៨​វេលា​ខែ​កក្កដា​ឆ្នាំ​២០១៧​ប្រហែល​ម៉ោង​១១​ថ្ងៃ​ត្រង់​ម្តាយ​កុមារី​រងគ្រោះ​បាន​ទទួល​ដំណឹង​តាម​រយះ​ទូរសព្ទ័​ដៃ​ពី​ម៉ែ​ដោះ​ប្រាប់​ថា កូន​ស្រី​នាង​ឯង​មាន​ហូរ​ឈាម​តាម​ប្រដាប់​ភេទ​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​ទទួល​ដំណឹង​ហើយ​រូប​នាង​ជា​ម្តាយ​បាន​មក​ទទួល​យក​កូន​ស្រី​របស់​គាត់​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដោយ​គ្រូ​ពេទ្យ​កំពុង​តែ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៧​រូប​គាត់​ពីរ​អ្នក​ប្ដី​ប្រពន្ធ​បាន​ដាក់​បណ្ដឹង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​អោយ​អ្នក​មើ​ថែ​ចូល​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​​នេះ ។

យ៉ាង​ណា​មិញ​ចំពោះ​រឿង​នេះ សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​មូលហេតុ​ និង​ពិនិត្យលើ​កុមារី​ខាង​លើ​នេះ​ផង​ដែរ ៕