ក្ដៅៗ! សម្ដេចតេជោ ហ៊ុន សែន ចូលបុណ្យខួបគម្រប់១ឆ្នាំសពបណ្ឌិត កែម ឡី
|រាជធានីភ្នំពេញ៖ យោងប្រភពព័ត៌មានពីសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា សម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលបុណ្យខួបគម្រប់មួយឆ្នាំនៃមរណៈភាព បណ្ឌិត កែម ឡី ជាថវិកាចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោយលោក កែម រិទ្ធិសិទ្ធ ដែលជាប្អូនប្រុសបង្កើតបណ្ឌិត កែម ឡី ប្រកាសខ្វះខាតចំណាយថ្លៃបបរ និងចំណាយផ្សេងៗចំនួន ៧,៨០០ ដុល្លារ។
បច្ច័យចូលបុណ្យរបស់សម្ដេចតេជោ ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិសារព័ត៌មាន Fresh News យកទៅប្រគល់ជូនលោក កែម រិទ្ធិសិទ្ធ ដោយផ្ទាល់នៅព្រឹកថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៧។
សូមរំលឹកថា លោក កែម រិទ្ធិសិទ្ធ បានប្រកាសតាមរយៈសារព័ត៌មានក្នុងស្រុកដដែលកាលពីថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០១៧ថា ក្រោយថ្ងៃបុណ្យខួបគម្រប់មួយឆ្នាំនៃមរណភាពបងប្រុសរបស់លោកហើយ ក្រុមគ្រួសារនៅជំពាក់ថ្លៃបបរ និងថ្លៃចំណាយផ្សេងៗ ចំនួន ៧,៨០០ដុល្លារ។
សូមរំលឹកដែរថា លោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់ក្នុង Star Mart ស្ថានីយ Caltex នៅស្តុបបូគោ កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។ ឃាតក ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ និងត្រូវតុលាការចេញសាលក្រមផ្ដន្ទាទោសដាក់គុកមួយជីវិតកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧។