បែក​ធ្លាយ​វីដេអូ តារា​ចម្រៀង ហេង ពិទូ ជា​បុគ្គលិក​ចាក់​សាំង​នៅ Caltex តាម​ពិត…

នៅ​ថ្ងៃ​ច័ន្ទ​ទី១៧​ ខែ​កក្កដា ឆ្នាំ២០១៧ អ្វី​ដែល​អស្ចារ្យ​នឹង​កើត​ឡើង​នៅ​ទី​នេះ ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ភាព​ភ្ញាក់​ផ្អើល! នៅ​ពេល​លោក​អ្នក​ចាក់​ប្រេង​ឥន្ធនៈ Caltex ជា​មួយ Techron D អ្វី​ដែល​ភ្ញាក់​ផ្អើល​នឹង​កើត​មាន​ឡើង! តើ​អ្នក​នឹង​មាន​ប្រតិកម្ម​តប​វិញ​យ៉ាង​ណា? ចំពោះ​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ គេ​ឃើញ​វត្ត​មាន​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់ កំពុង​ឈរ​ចាក់​សាំង អោយ​អតិថិជន នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ Caltex ដែល​ប្រិយមិត្ត​តែង​តែ​និយម​គាំ​ទ្រ​នូវ​បទ​ចម្រៀង​របស់​គាត់ ដូចជា​បទ បង​ឯកា , ត្រូវ​គ្នា​វិញ​បាន​ទេ , ស្រលាញ់​គេ​ម្នាក់​ឯង ទី​បំផុត……  ។

នេះ​គឺ​ជា​កម្មវិធី ផ្សព្វ​ផ្សាយ​របស់​ក្រុមហ៊ុន Caltex ដែល​កាល​ពី​ឆ្នាំ​មុន យើង​ក៏​ធ្លាប់​ឃើញ​វត្តមាន តារា​ចម្រៀង​ប្រុស​ដ៏​ល្បី ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គឺ​លោក ព្រាប​ សុវត្ថិ បាន​ធ្វើ​អោយ​ទស្សនិកជន​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ថា​ គាត់​ក្លាយ​ទៅ​ជា​បុគ្គលិក​ចាក់​សាំង​នៅ ស្ថានីយ​ប្រេង​ឥន្ធនៈCaltex​ឡើយ​ ហើយ​អ្នក​ខ្លះ​ទៀត​សឹង​មិន​ជឿ​ថា​ជា​រូប​លោក ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ជា​មួយ​និង​រូប​លោក ផង​ដែរ ។
នៅ​ក្នុង​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ ដោយ​ក្រុម​ហ៊ុន Caltex បាន​អញ្ជើញ​តារា​ចម្រៀង​ប្រុស ដ៏​ល្បី​មួយ​រូប មិន​ចាញ់​លោក ព្រាប សុវត្ថិ ប៉ុន្មាន​ដែរ គឺ លោក​ ហេង​ ពិទូ បាន​ធ្វើ​អោយ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង មិន​ចាញ់ លោក ព្រាប សុវត្ថិ ទេ គាត់​បន្លំ​ខ្លួន​ធ្វើ​ជា​បុគ្គលិក​ចាក់​សាំង ដើម្បី​ពញ្ញាក់​អារម្មណ​អតិថិ​ជន ដែល​ចូល​មក​ចាក់​សាំង​នៅ ស្ថានីយ​ប្រេង​ឥន្ធនៈ Caltex បន្ទាប់​ពី​បាន​ឃើញ​រូប​លោក​ភ្លាម ធ្វើ​អោយ​ពួក​គេ​មាន​ចិត្ត​រំ​ភើប​រីក​រាយ ហើយ​មិន​នឹក​ស្មាន​ដល់​ ហើយ​ក៏​បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ​ជា​មួយ​និង​រូប​លោក ជា​ពិសេស​បាន​ចូល​រួម​ជា​ក្រុម សម្ដែង និង​ច្រៀង​ជា​មួយ​តារា​យើង នៅ​មុខ​ស្ថានីយ​ផង​ដែរ ៕
ទស្សនាវីដេអូ លោក ហេង ពិទូ

ទស្សនាវីដេអូ លោក ព្រាបសុវិត្ថ