រថយន្តVISTO បើក​លឿន​បុក អ្នក​ថ្មើរ​ជើង​បណ្ដាល​ឲ្យ​របួស​ធ្ងន់

ស្រុក​កៀន​ស្វាយ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ថ្មើរ​ជើង​បណ្តាល​ឲ្យ​របួស​ធ្ងន់ កើត​ហេតុ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦និង​១០​នាទី ចំណុច​ចន្លោះ​គីឡូ​ម៉ែត្រ​២០ និង​២១​ស្ថិត​ក្នុង​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ។

ជន​រងគ្រោះ ឈ្មោះ ប៊ិច ឡុងដា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(ខ្មែរ) មាន​ទី​លំ​នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (របួសធ្ងន់) អ្នក​បើក​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​បើក​រថយន្ត​ម៉ាកVISTO ពណ៌​លឿន (មិន​ស្គាល់​ស្លាក​លេខ​មិន​ស្គាល់​ស៊េរី)។

មុន​ពេល​កើត​ហេតុ នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​ដូច​ខាង​លើ​ឈ្មោះ ប៉ិច ឡុងដា ភេទ​ប្រុស បាន​ដើរ​ឆ្លង​ផ្លូវ​ពី​ផ្ទះ​ទៅ​ផ្លូវ​ម្ខាង​ទៀត ពេល​ដើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​រថយន្ត​ម៉ាក​visto​បើក​ក្នុង​ទិស​ដៅ​អ្នក​លឿង​ភ្នំពេញ​បាន​បុក​ជន​រងគ្រោះ​ដែល​កំពុង​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​អោយ​រង​របួស​ធ្ងន់។បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ចំណែក​អ្នក​បើក​រថយន្ដ​បាន​បើក​រថយន្ដ​គេច​ខ្លួន​បាត់ ៕


ទស្សនាវីដេអូ