អគ្គីភ័យ​ឆាប​ឆេះ​ការ៉ស​សាំង​តេលា បណ្ដាល​ឲ្យ​ខូច​ខាត​ទាំង​ស្រុង​

ភ្នំពេញ: ការ៉ស​សាំង​តេលា មួយ​កន្លែង​ត្រូវ​អគ្គីភ័យ​ឆាប់​ឆេះ​អស់​ទាំង​ស្រុង​នៅ​បណ្តោយ​ផ្លូវ​ហាណូយ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ នៅ​ក្បែរ​ផ្លូវ​រថភ្លើង កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ឆ្នាំ ២០១៧ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ទី​តាំង​ខាង​លើ​បាន​បូម​សាំង​ដាក់​កាដុង​បណ្ដាល​ឲ្យ​ក្រ​ពុប ស្រាប់​តែ​ពេល​នោះ​មាន​ការ​ឆា​ប​ឆេះ​ឡើង​ត្រូវ​បាន​ម្ចាស់​យក​បំពុង​ពន្លត់​អគ្គីភ័យ​បាញ់​តែ​មិន​រលត់ ទើប​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្ដង ភ្លាម​ៗ​នោះ​គេ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ជួយ​អន្ដរាគមន៍​និង​ទាក់​ទង​ទៅ​រថយន្ដ​ពន្លត់​អគ្គី​ភ័យ ។

ក្នុង​ករណី​ខាង​លើ​នេះ​កម្លាំង​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ចេញ​ឡាន​ទឹក​ទៅ​ចំនួន​១១​គ្រឿង ប៉ុន្ដែ​បាញ់​អស់​៤​គ្រឿង​ប៉ុណ្ណោះ និង​​​រង​ការ​ខូច​ខាត​សម្ភារៈ​​​រួម​មាន ​ឆេះ​ម៉ូតូ​៣​គ្រឿង​និង​រ៉ឺម៉ក​ដឹក​ប្រេង​១​គ្រឿង កុង​ទ័រ​សម្រាប់​ចាក់​ប្រេង​២​និង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ប៉ុន្ដែ​ពុំ​មាន​​មនុស្ស​​រង​របួស​​នោះ​​ទេ ៕

សូមទស្សនាវីដេអូ