ដាច់​យ៉ៃ ឆ្កែ​ក៏​លួច​ដែរ

ស្រុកអង្គស្នួល៖ ជន​សង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​រួច​បំរ៉ុង​យក​ទៅ​លក់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧.​០៧.​២០១៧ វេលា​ម៉ោង​០៨.​៣០​នាទី​ចំណុច​ភូមិ​ម៉ីនរាម ឃុំ​ទួល​ព្រេជ ស្រុកអង្គស្នួល​ខេត្ត​កណ្តា​ល ។

ជន​រងគ្រោះ​ឈ្មោះ​ជឹម ជួន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មុខរបរ ក្រុមប្រឹក្សា​ ឃុំទួលព្រេជ នៅភូមិម៉ីន រាម ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែក​ជន​សង្ស័យ​២​នាក់​ទី​១-ឈ្មោះ ក្រិត គង្គា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​សំណង់​នៅ​ភូមិ​ក្រាំងក្រូចខាងលិច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)និង​ទី​២-ឈ្មោះ​វុន វន ភេទ​ប្រុស​អាយុ​២​៨​ឆ្នាំ​ មុខ​របរ​មិនពិត នៅ​ភូមិ​អង្រុក ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​(គេច​ខ្លួច​) ។

សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មាន : ឆ្កែ ញី ២ ក្បាល, ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​ថា​សារ ធាតុ ញៀន ០១​កញ្ចប់​តូច,កាបូប​ដៃ​ពណ៌​លឿង​​២៥​ម៉ូតូ​ម៉ាក​សេរុះ​១​គ្រឿង​ជា​មធ្យោ​បាយ​ធ្វើ​សកម្មភាព​ម៉ូតូ​ម៉ាក​សេរុះ​មួយ​គ្រឿង​ពណ៌លឿង​គ្មាន​ផ្លាក​លេខ លេខ​តួ 031181លេខម៉ាស៊ីន 031204 ។

មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ទាំង​២​ខាងលើ​បាន​ជិះ​ម៉ូតូ​យក​ថ្នាំ​ពុល​បោះ​ចោល​តាម​ផ្លូវ​លំ ពេល​ឆ្កែ​ស៊ី​ពុល​រត់​ចូល​ព្រៃ​ប្រកាច់​ងាប់​ទើប
រើស​ច្រក​ថង់​ស ដាក់​លើ​ម៉ូតូ​ជិះ​រត់​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហើយ​ស្រែក​និង​រាយ​ការណ៍ ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ជួយ​ស្ទាត់​ពេល​នោះ​ជន​សង្ស័​យ​ផ្តួល​ម៉ូតូ​រត់​គេច​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃាត់​ខ្លួន​បាន​១​នាក់​ខាង​លើ​ហើយ ត្រួត​ពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច ដាក់​ក្នុង​កាបូប​ដៃ​ពណ៌​លឿង នៅ​ក្នុង​ហោ​បាវ​ខោ ទុក​ដើម្បី​ប្រើ​ប្រាស់ ។

តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ឈ្មោះ ក្រិត គង្គា បាន​សារ​ថា ខ្លួន​និង​ឈ្មោះវុន វន បាន​មក​ដាក់​ថ្នាំ​បំពុល​ឆ្កែ។ បច្ចុប្ប​ន្នជន​សង្ស័ យ​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​ដើម្បី​កសាង​សំណុំ​រឿង​បន្ត​ចាត់​ការ តាម នីតិ​វិធី ៕