ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​បុរស​ម្នាក់​យ៉ាង​អាណោច​អាធម៌

កំពង់ឆ្នាំងៈ​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ មាន​ហេតុ​ការណ៍​ឃាដកម្ម​គួរ​អោយ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង ដោយ​បុរស​ម្នាក់​​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង មិន​ស្គាល់ អត្តសញ្ញណ​បាញ់​សម្លាប់​រួច​អូស​ទំម្លាក់​ផ្លូវ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​អាលុង​ចូល​ទៅ​គោក​ស្តៅ ស្ថិត​ក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។ ក្រោយ​មាន​ការ​ភ្ញាក់​ផ្អើល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ នៅ​កន្លែង​កើត​ហេតុ ហើយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នៅ​ឡើយ​ទេ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ជន​ដៃ​ដល់​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ។