ស្លាប់​ម្ដង​ទាំង​២​នាក់ រថយន្ដ​ចាប់​អត់​បាន

ស្រុកមុខកំពូល៖ រថយន្ដ​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​បុរស​២​នាក់​យ៉ាង​អាណោច​អាធម៌ នៅ​លើ​ផ្លូវ​ជាតិ​លេខ៦​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៩-​៣០​ស្ថិត​ក្នុង​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាល​ពី​វេលា​ម៉ោង​២:១០​នាទី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៧ខែ​កក្កដា​ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ ឈ្មោះ ពឿន ហ៊ី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​ភ្នំតូច ឃុំត្រប់ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​មាន​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ស៊ីម សៀន ​ភេទ​​ប្រុស​​អាយុ​​២៤​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​ជា​មួយ​គ្នាស្លាប់​ទាំង​២នាក់ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាកវេវ៉ូ​ពណ៌ ខៀវ ពាក់​ផ្លាក​លេខ​ភ្នំពេញ1O-2475 ដែល​ធ្វើ​ដំណើរ​ពី ជើង​ទៅ​ត្បូង​(ស្រប​ទិស​គ្នា)​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​នៅ​កន្លែង​កើត​ហេតុ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធម៌ ចំណែក​រថយន្ដ​បង្ក​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ទី​តាំង​កើត​ហេតុ​និង​វាស់​វែង​យក​ម៉ូតូ​ដែល​រងគ្រោះ​ទៅ​រក្សា​ទុក ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ
ចំពោះ​សព​ទាំង​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕