អស្ចារ្យ​ណាស់! ប្រវត្តិ ក. ថន លក្ខិណា ត្រូវ សុខគា រៀបរាប់​ជា​ចម្រៀង​ចាប៉ី (មាន​វីដេអូ)

លោក ដួង សុខគា ជា​ពិធិករ​ប្រចាំ​ទូរទស្សន៍ CTN ម្នាក់​ដែល​មាន​ពហុ​ជំនាញ លោក​ចេះ​សិល្បៈ​បុរាណ​ច្រើន​មុខ ដូច​ជា ​ច្រៀង ស្មូត កាត់​សក់​ការ អាយ៉ៃ ចាប៉ី​ដង​វែង​ជាដើម ។​ល។​

ក្នុង​កម្មវិធី CTN 24 ម៉ោង លោក សុខ​គា​ត្រូវ​បាន​សំណូមពរ​ឲ្យ​រៀរាប់​ប្រវត្តិ​របស់ ក. ថន លក្ខិណា តែ​មិន​មែន​និយាយ​ទេ គឺ​ច្រៀង​ចាប៉ី​ដង​វែង។ ចំពោះ​អ្នក​ផ្សេង​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ ឬ​សិល្បៈ​ផ្សេង បើ​ឲ្យ​ច្រៀង​ចាប៉ី​ដូច​លោក សុខគា ច្បាស់​ជា​ទៅ​មិន​រួច​ទេ តែ​បើ​ឲ្យ​លោក សុខ​គា ច្រៀង​ចាប៉ី​ដងវែង​រៀបរាប់​ពី​ប្រវត្តិ ក. លក្ខិណា ប៉ុណ្ណេះ ដូច​រុញ​ត្រី​ធំ​ឲ្យ​ចូល​សមុទ្រ​អ៊ីចឹង។ ពាក្យ​ពេចន៍​ដែល សុខគា ច្រៀង​ក៏​ពីរោះ​រណ្ដំ ណែងណង​គ្នា​ល្អ អត្ថន័យ​ក៏​អាច​ស្ដាប់​បាន ងាយ​យល់​ដែរ។​