៣ មុខ​នេះ​អាច​ជួយ​ព្យាបាល ឈឺ​ខ្នង និង​ឈឺ​សន្លាក់ – សូម​ជួយ Share បន្ត​ផង

សូម​អរគុណ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក មន្តអាគមន៍ខ្មែរ ដែល​បាន​ចែក​រំលែក​វិធី​ព្យាបាល​កា​ឈឺ​ខ្នង និង​ឈឺ​សន្លាក់​នេះ។ យោង​តាម​ទំព័រ​ហ្វេសប៊ុក​ខាងលើ​បាន​ចែករំលែក​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​ដូច​ខាងក្រោម៖

*គ្រឿង​ផ្សំ

– ទឹក
– ក្រូច​ឆ្មារ
– ទឹកឃ្មុំ
– ខ្ជាយ។

* វិធី​ធ្វើ៖

– យក​ខ្ជាយ ៣​មើម​កិន​យក​ទឹក​រួច​លាយ​ជាមួយ​ទឹក​ស្អាត ឲ្យ​បាន ១កែវ
– បន្ទាប់​មក​ដាំ​វា​ឲ្យ​ពុះ​រួច​យក​វា​មក​រក្សា​ទុក​ឲ្យ​ត្រជាក់​បន្តិច​ប្រមាណ​១៥​នាទី
– លាយ​ទឹក​ឃ្មុំ​មួយ​ស្លា​ព្រា​បាយ និង​ក្រូចឆ្មារ​ពីរ​ចំណិត​ជាមួយ​ទឹក​ខ្ជាយ​ខាងលើ

* ពិសារ៖

១កែវ ពេលព្រឹក និង ១កែវ​ពេល​ល្ងាច មុន​ហូប​អាហារ។ ៣​សប្ដាហ៍​ក្រោយ នឹង​ទទួល​បាន​លទ្ធផល​ហើយ។

ការ​ឈឺ​ឆ្អឹងឆ្អែង គឺ​ដោយ​សារ​តែ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ឆ្អឹង និង​សន្លាក់ ដែល​ជា​ទូទៅ​វា​កើត​ឡើង​ចំពោះ​វ័យ​ចំណាស់ ដូច​ជា​ការ​ឈឺ​ជង្គង់ ឈឺ​សន្លាក់ និង​ការ​ពិបាក​អង្គុយ ងើប​ឈរ​ជាដើម។ ការ​ពិសារ ទឹក​ក្រូចឆ្មារ ទឹក​ឃ្មុំ​គឺ​ជា​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ វា​អាច​ជួយ​ឱ្យ​សុខភាព​ឆ្អឹង​របស់​បងប្អូន មាន​ភាព​ល្អ​ប្រសើរ និង​រឹងមាំ៕

*** សូម​ពិនិត្យ​និង​ពិគ្រោះ​ជាមួយ​ពេទ្យ​ឲ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជាមុន។ វិធី​នេះ អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែល​អ្នក​មិន​មាន​ជម្រើស​ផ្សេង។

ប្រភព៖ មន្តអាគមខ្មែរ