ងោកមួយភាំង ខ្ទេច​តូប​ជួស​ជុល​ម៉ូតូ​រង​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក Tran​sit ប្រភេទ​ទេស​ចរណ៍​មួយ​គ្រឿង ដោយ​គាត់​ងងុយ​គេង​ងោក​មួយ​ភាំង រ៉េ​ចង្កូត​មក​ស្តាំ​ដៃ​បុក​ចូល​កន្លែង​ជួស​ជុល​ម៉ូតូ​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៣​ខាង​ត្បូង​កង​ពល ង​៧០ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រី​ខាង​ត្បូង សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី ១៦ កក្កដា ២០១៧ ។

រថយន្ត​ម៉ាក FORD STRANSIT ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-3506 ។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឃុន ខុម អាយុ​៥៥​ឆ្នាំ​មុខ​របរ​ជាង​ជួស​ជុល​ម៉ូតូ ស្នាក់​នៅ​កន្លែង​កើត​ហេតុ ។

មុន​ពេល​កើត​ហេតុ​គេ បើ​តាម​ការ​​បញ្ជាក់​ពី​បុរស​ជា​អ្នក​បើក​បរ​រថយន្ត​បង្ក​ដែល​មាន​ទំនួល​ខុស​ត្រូវ​បាន​ឲ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា គាត់​បើក​បរ​រថយន្ត​ខាង​លើ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពី​ភ្នំពេញ​ទៅ​កំពត​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដោយ​សារ​គាត់​ងងុយ​ងោក​មួយ​ភាំង បើក​ភ្នែក​មក​វិញ ស្រាប់​តែ​ក្បាល​រថយន្ត​រ៉េ​ចូល​បុក​កន្លែង​ជួល​ជុល​ម៉ូតូ​នេះ​តែ​ម្តង បណ្តាល​អោយ​បុរស​ជា​ជាង​ម៉ូតូ​រង​របួស​ធ្ងន់​ត្រូវ​ក្រុម​សង្គ្រោះ​បន្ទាប់ កង​ពល​៧០ អង្គ​ភាព ៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមះ និង​ខូច​ខាត​សម្ភារៈ​មួយ​ចំនួន​រួម​ម៉ូតូ​ម៉ាក​ឃ្លិក​១គ្រឿង​គៀប​នៅ​ក្រោម​រថយន្ត​ជា​ម៉ូតូ​គេ​យក​មក​ធ្វើ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​វាស់​វែង​ធ្វើ​ឯក​សារ​នៅ​កន្លែង​កើត​ហេតុ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ចរចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ការ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕