រថយន្ដ​ធំ​ជាន់​ហ្វាំ​ទាំង​បង្ខំ រថយន្ដ​តូច​បុក​ពី​ក្រោយ​ស្លាប់​២​នាក់

ស្រុក​កៀន​ស្វាយ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ​និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ដោយ​សា​ជួប​គ្រោះ​ថ្នាក់​ចរាចរ​រវាង​រថយន្ត​កុង​តឺន័រ​ជា​មួយ​រថយន្ត​កែ​ឆ្នៃ ហេតុ​ការណ៍​ដ៏​ភ្ញាក់​ផ្អើល​នេះ​កើត​ហេតុ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ឆ្នាំ​២០១៧ វេលា​ម៉ោង ២១​និង​៤៥ នាទី ចំណុច​កើត​ហេតុ​ចន្លោះ​គីឡូ​ម៉ែត្រ លេខ​២៩​និង៣០​នាទី ភូមិ​អង្គរជ័យ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ ខេត្ដ​កណ្ដាល ។

រថយន្ត​កុងតឺ​ន័រ​ម៉ាក DONGFENG KININD ពណ៌ ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 3C-9060 មាន​ទិស​ដៅ ភ្នំពេញ ទៅ​កំពង់​ផែ​ស្វ័យភ្នំពេញ ។ ចំណែក​រថយន្ត​កែច្នៃ​បែន​ដឹក​ដី ពណ៌​ខៀវ គ្មាន​ផ្លាក​លេខ​មាន​ទិស​ដៅ​ភ្នំពេញ​ទៅ​អ្នក​លឿង ។

នៅ​ក្នុង​រថយន្ត​កែ​ឆ្នៃ​នោះ​ជិះ​គ្នា​០៤​នាក់ ហើយ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ចំនួន២ នាក់​ទី​១​.ឈ្មោះ លន់ ទិត្យ អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ (ស្លាប់​នៅ​នឹង​កន្លែង) ទី​២.ឈ្មោះ មាន សំបាន អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ​ស្រុក​កៀន​ស្វាយ​(ស្លាប់​នឹង​កន្លែង​)​៣.​មិន​ស្គាល់​អត្ត​សញ្ញាណ​រង​របួស​ចំណែក​អ្នក​បើក​បរ​រថយន្ត​ដឹក​ដី​រត់​គេច​ខ្លួ​ន​បាត់។

ក្រោយ​កើត​ហេតុ​ប៉ុស្ដិ៍​នឹង​ជំនាញ​បាន​ចុះ​បន្ត​នីតិ​វិធី​នឹង​ស្រាវ​ជ្រាវ​រក​អ្នក​បើក​បរ​រថយន្ត​ទាំង​២​នឹង​រក​ក្រុម​គ្រួសារ​សព​ប្រគល់​ជូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​រថយន្ត​ទាំង​២​គ្រឿង​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ធាន​នគរ​បាល​ស្រុក​កៀន​ស្វាយ ៕