បុរស​ម្នាក់​បំរុង​លោត​ទឹក​សម្លាប់​ខ្លួន តែ​ចម្លែក​សុំ​ស្រា​ ស​២​លីត្រ​ផឹក​សិន

ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ដឹង​ថា​មាន​វិបត្តិ​បាន​សម្រេច​ចិត្ដ​មក​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា តែ​ចម្លែក​សុំ​ស្រា ស​២​លីត្រ​ផឹក​សិន​ ដែល​ហេតុ​ការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ចាស់ ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌ​ដូនពេញ ។ បុរស​ខាង​លើ​នេះ​មិន​បាន​ប្រាប់​ឈ្មោះ​ទេ អាយុ​ប្រហែល ៣០​ឆ្នាំ​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិ​សុខ​នៅ​ស្ពាន​ជ្រោយ​ចង្វា​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​ទៀប​ភ្លឺ​គេ​បាន​ឃើញ​បុរស​ខាង​លើ​នេះ​បាន​មក​អង្គុយ​លើ​ដែក​ដែល​នៅ​លើ​ស្ពាន លុះ​មក​ដល់​វេលា​ម៉ោង​កើត​ហេតុ​ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ និង​និយាយ​លួង​លោម​តែ​បុរស​ខាង​លើ​នេះ​បាន​សុំ​ស្រា ស​២​លីត្រ​ផឹក​សិន ទើប​និយាយ​គ្នា​ត្រូវ សមត្ថកិច្ច​សម្រេច​ចិត្ដ​យក​ខ្សែ​ទាក់​ឡើង​មក​លើ​តែ​ម្ដង ។

ក្រោយ​ពេល​ទាក់​បុរស​នោះ​មក​ខាង​លើ កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ស្រះ​ចក ដើម្បី​ធ្វើ​ការ​សាក​សួរ​និង​អប់រំ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕
សូមទស្សនាវីដេអូ៖