ខ្យល់​កន្រ្តាក់​បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​ប្រជា​ពលរដ្ឋ​១​ខ្នង

ស្រុកពញាឮ​៖ គ្រោះ​ធម្មជាតិ​ខ្យល់​កន្រ្តាក់​បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​វិហារ​លួង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​:១០​នាទី អោយ​របើក​ដំបូល ផ្ទះ​ប្រជា​ពលរដ្ឋ​១​ខ្នង​នៅ​ភូមិ​សាលា​កាត់​សក់​ឃុំ​វិហារ​លួង ស្រុក​ពញាឮ​ខេត្ត​កណ្តាល​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ គិត សុខរ៉ែន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​សាលា​កាត់​សក់ ឃុំវិហារលួង​ស្រុក​ពញាឮ​ខេត្តកណ្តាល ចំពោះ​ទំហំ​ខូច​ខាត​រួម​មាន​ផ្ទះ​ទំហំ​ផ្ទះ ទទឹង​៤​ម៉ែត្រ​×​៦​ម៉ែត្រ (សង់​ពី​ឈើ ប្រក​ស័ង្កសី​)​របើក​អស់​ចំនួន​:១១​សន្លឹក ក្នុង​ករណី​នេះ​ផង​ដែរ​មិន​បណ្តាល​អោយ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ៕