អ្នក​ណា​មិន​ស្រក់​ទឹក​ភ្នែក! ​វិប្បដិសារៈ​នារី​ម្នាក់​ពេល​សង្សារ​ឡាន​ជនជាតិ​ចិន​បុក​ស្លាប់

ខេត្ត​កំពត៖ ការ​ជួប​ព្រាត់​ជា​រឿង​ធម្មតា តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​អស់​ចិត្ត គឺ វិប្បដិសារៈ (សេចក្ដី​ស្ដាយ​ក្រោយ) នៅ​ពេល​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​អ្វី​មួយ​ខុស ឬ មិន​បាន​ធ្វើ​តាម​បំណង របស់​មនុស្ស​ជា​ទី​ស្រឡាញ់​ពេល​នៅ​រស់។

ជាក់​ស្ដែង កាល​ពី​រសៀល​ថ្ងៃទី ១៤ ខែកក្កដា​នេះ នារី​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Oun Neang បាន​បង្ហោះ​រូប​ភាព​និង​ខ្លឹម​សារ ស្ដែង​ពី​វិប្បដិសារៈ​ដែល​រូប​នាង​មិន​បាន​បំពេញ​តាម​សំណូមពរ​របស់​បុរស ទំនង​ជា​សង្សារ​របស់​នាង ដែល​តែង​ស្នើរ​សុំ​នាង​ឲ្យ​មក​លេង តែ​នាង​មិន​បាន​មក​លេង លុះ​ពេល​បុរស​នោះ​ស្លាប់​ហើយ បាន​ត្រឹម​មក​លេង​សាកសព ដែល​មិន​មាន​វិញ្ញាណ​តែ​ប៉ុណ្ណោះ។

យោង​តាម​ខ្លឹមសារ អាច​បញ្ជាក់​ថា បុរស​នោះ​ ឈ្មោះ Tean ត្រូវ​បាន​រថយន្ត​ជនជាតិ​ចិន​បុក​បណ្ដាល​ឲ្យ​ស្លាប់ និង​យោង​តាម ការ Check In អាច​ឲ្យ​យើង​ដឹង​ថា បុរស​នោះ​នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។ ចំណែក​​អត្តសញ្ញាណ​ផ្សេង​ៗ​នៃ សព ម្ចាស់​គណនី Oun Neang មិន​បាន​បញ្ជាក់​ទេ។

នារី​ម្ចាស់​គណនី​បាន​សរសេរ​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា៖

បង​ហៅ​អូន​មក​លេង​កំពត​ច្រើន​ដង​ហើយ តែ​អូន​មិន​សូវ​ដែល​បាន​មក​តាម​ទេ អូន​តែង​ប្រាប់​បង​ថា​អូន​ខ្ជិល​ជិះ​ម៉ូតូ ហើយ​បង​ក៏​មិន​ដែល​អន់ចិត្ត​នឹង​អូន​ដែរ បង​និយាយ​ថា​ដើរ​លេង​នៅ​កំពង់សោម​ក៏​បាន 😢។ តែ​ថ្ងៃ​នេះ​អូន​បាន​មក​ដល់​ហើយ​កំពត​ទឹកដី​ស្រុក​កំណើត​បង 😢អូន​ជិះ​មក​ទាំង​ភ្លៀង​ទាំង​ដឹង​ថា​ថ្ងៃ​នេះ​ឆ្នាំ​អូន​ត្រូវ​ឆុង​ជាមួយ​ឆ្នាំ​បង 😥តែ​មិន​អី​ទេ បើ​ឆុង​មែន​បង​មក​យក​អូន​ទៅ​នៅ​ជាមួយ​បង​ផង កុំ​ទុក​អូន​ចោល​បែប​នេះ​អី 😣បង​ដឹង​ថា​ពេល​នេះ​អូន​ចង់​ទៅ​នៅ​ជិត​បង 😣 អូន​ចង់​អោយ​បង​មក​និយាយ​ជាមួយ​អូន 😣 ចង់​អោយ​បង​មក​លួង​អូន​ដូច​ពីមុន​ទៀត 😢។ បង​ធ្លាប់​និយាយ​ថា អូន​ជា​មនុស្ស​ចិត្តដាច់​ណាស់ ព្រោះ​គ្រប់​ពេល​ដែល​បង​ធ្វើ​រឿង​មិន​ល្អ អូន​តែងតែ​ខឹង​បង ហើយ​មិន​ដែល​និយាយ​រក​បង​ទេ😩តែ​ឥឡូវ​បង​ឃើញ​ទេ? អូន​គ្មាន​ពេល​ណា​មួយ​ដែល​អូន​មិន​តាម​បង​ទេ Tean 😢😢😢។

អារម្មណ៍​អូន​ពេលនេះ​អូន​ចង់​ដឹង​ថា​មនុស្ស​ដែល​បង​ទៅ​ផឹក​ជាមួយ​យប់មិញ​នេះ​ជា​អ្នក​ណា បង​មក​ប្រាប់​អូន​ផង​ណា 😢😢មួយ​ជីវិត​នេះ អូន​ស្អប់​ជនជាតិ​ចិន​ណាស់ អូន​ស្អប់​ចិន​ដែល​បើក​ឡាន​បុក​បង 😡អូន​សន្យា ចិន​ដែល​អូន​បាន​រៀន​ទាំង​ប៉ុន្មាន អូន​នឹង​បញ្ចប់​ត្រឹម​ពេលនេះ ហើយ​អូន​ក៏​មិន​ទៅ​ទីកន្លែង​ណា ដែល​អោយ​ចិន​មក​និយាយ​លើ​អូន​ទៀត​ទេ 😣 I miss you So much b somlanh 😪❤️ Tean

ដំណឹង​យប់​មិញ មិន​អាច​ទាក់ទង​នារី​ម្ចាស់​គណនី​ហ្វេសប៊ុក​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​ពេល​នេះ។ បើ​ម្ចាស់​គណនី Oun Neang មាន​បំណង់​ចង់​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ ស្ថាប័ន​យើង​ខ្ញុំ​រីករាយ​ស្វាគមន៍​គ្រប់​ពេល។ សូម​អរគុណ!