Update: ព្រះរាជ​អាជ្ញា​សម្រេច​ចោទ​ប្រកាន់ ខ្មាន់​កាំភ្លើង​បាញ់​ជិត​១០​គ្រាប់​​ទាំង​កណ្ដាល​យប់

រាជធានី​ភ្នំពេញ៖ បន្ទាប់​ពី​ការ​សួរ​ចម្លើយ ខ្មាន់​កាំភ្លើង​ដែល​បាញ់​ជិត ១០ គ្រាប់​ទាំង​កណ្ដាល​អាធ្រាត្រ​នៅ​ខណ្ឌ​ដូនពេញ ព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ «កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ» តាម​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី។ នេះ​បើ​យោង​តាម មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៧។

គួរ​រំលឹក​ថា ខ្មាន់​កាំភ្លើង​មាន​ឈ្មោះ ទូច បូភាព អាយុ ៣៥​ឆ្នាំ ដែល​បាញ់​ជិត​១០​គ្រាប់ នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង ១០ និង​៣០​នាទី យប់​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៧ ហើយ​បាន​ចូល​ខ្លួន​មក​សារភាព​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៧។