ភ្ញាក់​ផ្អើល​គ្រប់​គ្នា! សុគន្ធ ថេរ៉ាយុ បញ្ចេញ​​សារ​មួយ​​ឃ្លាថា….

តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​​ថោ​ន សុគន្ធ ថេ​រ៉ា​យុ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ស្រាប់​តែ​​បង្ហោះ​​សារ​មួយ​​ឃ្លា​​នៅ​ក្នុង​​បណ្ដាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក​ពាក់​ព័ន្ធ​​នឹង​​បញ្ហា​​រស់​នៅ​​ក្នុង​សង្គម​រ​ប​ស់ មនុស្ស ធ្វើ​​ឱ្យ​គេ​​គ្រប់​គ្នា​​មាន​ការ​ភ្ញាក់​ផ្អើល​​មិន​​ស្ទើរ​យ៉ាង​ខ្លាំង​ ។​

សារ​ដែល​​តារា​ចម្រៀង​ សុគន្ធ ថេ​រ៉ា​យុ បាន​​ធ្វើ ឱ្យ​​ចាក់​​ដោត​​ខ្លាំង​​ដល់​​មនុស្ស​​គ្រប់​គ្នា​​នោះ​​គឺ “មនុស្ស​​សម័យ​​ឥលូវ​​មួយ​​ភាគ​​ចេះ​តែ​​ដណ្តើម​គ្នា​​រស់​​ព្រោះ​​ខ្លាច​​ស្លាប់ ចុះ​​ហេតុ​​អី្វ​​មិន​​ព្រម​ចែក​គ្នា​​រស់​​ទៅ នោះ​​នឹង​​អាច​រ​ស់​បាន​​ទាំង​អស់​គ្នា​ ហើយ​​មាន​​ក្តី​​សុខ​​នៅ​ក្នុង​​ជីវិត​​មិន​មាន​​ទុក្ខ​​ទេ​”។​

​លោក សុគន្ធ ថេ​រ៉ា​យុ គ្រាន់​តែ​​រំលេច​​បែប​លេង​សើច​​នៅ​ក្នុង​​ហ្វេ​ស​​ប៊ុ​ក​ ក៏​ដោយ តែ​ពោស​ពេញ​​ទៅ​​​ដោយ​​​អត្ថ​ន័យ និង អាច​​ទាញ​បាន​ការ​​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​មហា​ជន​ ក្នុង​​នោះ គេ​ក៏​​សង្កេត​ឃើញ​​សន្ទុះ​​នៃ​​ការ​គាំ​ទ្រ​​ពាក្យ​សម្ដី​មួយ​​ឃ្លា​​នេះ កើន​​ឡើង​ជា​​បន្ត​បន្ទាប់​​ផង​ដែរ ៕